អេស្ប៉ាញ៖ ខែ្សការពាររបស់ក្រុមអធិរាជស Real Madrid កីឡាករ Sergio Ramos បានរងរបួសបាក់ខ្ទង់ចម្រុះ ក្រោយពីព្យាយាមតែតបាល់បញ្ចូលទី ប៉ុន្ដែត្រូវប៉ះទង្គិចនឹងជើងរបស់ខែ្សការពារ ក្នុងការប្រកួតដែល Real Madrid បានត្រឹមស្មើក្រុមម្ចាស់ផ្ទះ Atletico Madrid ០-០។

ក្នុងការប្រកួតកាលពីថៃ្ងសៅរ៍ គឺក្រុមម្ចាស់ការពារតំណែងជើងឯក La Liga ព្យាយាមសម្រុកខ្លាំង ដើម្បីមានឱកាសរកគ្រាប់បាល់បញ្ចូលទី ប៉ុន្ដែក្រុមម្ចាស់ផ្ទះបានរៀបប្រព័ន្ធការពារយ៉ាងមាំ ដើម្បីកុំឲ្យក្រុមដែលដឹកនាំដោយលោក Zidane រកគ្រាប់បាល់បាន។

ក្នុងការប្រកួតនោះដែរ ប្រធានក្រុម Ramos បានឡើងទៅតំបន់គ្រោះថ្នាក់ដើម្បីរកគ្រាប់បាល់បញ្ចូលទី ដោយការតែត ប៉ុន្ដែត្រូវបានរារាំងដោយខែ្សការពារ កីឡាករ Lucas Hernandez ដោយយកជើងទាត់ចំច្រម្រុះរបស់ Ramos ធើ្វឲ្យរូបគេ រងរបួសបាក់ខ្ទង់ចម្រុះតែម្ដង។

ក្រោយបញ្ចប់ការប្រកួត ទាំង Real Madrid និង Atletico Madrid មានគម្លាតពិន្ទុពីក្រុមកំពូលតារាង Barcelona រហូតដល់ទៅ ១០ពិន្ទុ៕  

Ramos រងរបួសបាក់ខ្ទង់ចម្រុះ
Ramos រងរបួសបាក់ខ្ទង់ចម្រុះ
Ramos រងរបួសបាក់ខ្ទង់ចម្រុះ
Ramos រងរបួសបាក់ខ្ទង់ចម្រុះ
At.Madrid 0-0 Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]