ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​ថ្ងៃ​ទី​១៨ វិច្ឆិកា ពី​បទ​រំលោភ​សេពសន្ថវៈ​មិន​បាន​សំរេច ហើយ​បាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​បា​តាង បន្ទាប់​ពី​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ថា «​មាន​បុរស​ម្នាក់​បាន​ចាប់រំលោភ​ខ្លួន តែ​មិន​បាន​សំរេច​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​១៧ វិច្ឆិកា នៅ​ចំណុច​ចំការ​ស្វាយចន្ទី ស្ថិត​នៅ​ភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំ​ផាត់ »​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​ស​ង្ស័យ​ឈ្មោះ ឡែ ទឺ​យ អាយុ​៣០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំ​ផាត់ ចំណែក​ជន​រង​គ្រោះ​អាយុ​១៨​ឆ្នាំ ជា​មនុស្ស​វិកល​ច​រឹក​។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​ប្រហែល​៨ ខ្លួន​បាន​ត្រឡប់​មក​ពី​មើល​ចំការ​ចន្ទី ក៏​ឃើញ​ជន​រង​គ្រោះ​អង្គុយ​ក្រោម​ម្លប់​ស្វាយចន្ទី ហើយ​ចេញ​គល់​ដោះ​ទាំង​សងខាង​ធ្វើ​ឱ្យ​ខ្លួន​គិត​ចង់​រួម​ភេទ ក៏​បាន​ដើរ​ចូល​ទៅ​ចាប់​ទាញ​ដៃ​នាង​ចូល​ទៅ​ក្នុង​ព្រៃ រួច​យក​ខ្សែ​គោ​ចងដៃ​ប្រុង​រំលោភ តែ​គិត​ឃើញ​ថា មិន​គួរ​រួម​ភេទ​ជាមួយ​ជន​វិកល​ច​រឹក​ទេ ក៏​យក​ម្រាមដៃ​រុក​លេង ស្រាប់តែ​ស្អែក​ឡើង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​ទៅ ។

សមត្ថកិច្ច​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ក៏​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជន​សង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។

ជន​ស​ង្ស័យ​ឈ្មោះ ឡែ ទឺ​យ អាយុ​៣០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ជា​កសិករ រស់នៅ​ក្នុងភូមិ​បា​តាង ឃុំ​បា​តាង ស្រុក​លំ​ផាត់ ចំណែក​ជន​រង​គ្រោះ​អាយុ​១៨​ឆ្នាំ ជា​មនុស្ស​វិកល​ច​រឹក​
សមត្ថកិច្ច​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ក៏​បាន​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជន​សង្ស័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]