រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ពេជ្រ សោភា និង​លោក​ឆឹ​ម សក្ក​ដា បាន​សហការ​គ្នា​ផលិត​បទ​ចម្រៀង​ថ្មី​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ និង​ប្រិ​យ​មិត្ត​អ្នក​ស្លាប់​ទូទៅ ។

រហូត​មក​ទល់​ពេល​នេះ បើ​ទោះបី​មជ្ឈដ្ឋាន​ជា​ច្រើន រួម​ទាំង​អ្នកសិល្បៈ​ផង​នៅ​តែ​គិត​ថា ស្នេហា​របស់​នាង​ពេជ្រ សោភា ជាមួយ​លោក​ឆឹ​ម សក្ក​ដា ជា​ស្នេហា​ក្លែងក្លាយ​ក្ដី ពួក​គេ​នៅ​តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​នឹង​គ្នា ។ លោក​សក្ក​ដា និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ចង់​ច្រៀង​ឆ្លង​ឆ្លើយ​ជាមួយ​ម្ចាស់​ស្នេហ៍​ដើម្បី​បំបែក​ទីផ្សារ ។ លោក​សក្ក​ដា បាន​​ទទួលស្គាល់​ថា ក្រោយ​ពេល​ចងសម្ព័ន្ធ​ស្នេហ៍​ជាមួយ​អ្នក​នាង​ពេជ្រ សោភា មក អាជីព​​សិល្បៈ​របស់​លោក ស្ទុះ​ឡើង​ល្អ​ប្រសើរ​ជាង​មុន ។

ទន្ទឹម​នោះ​លោក​ចង់​ចាប់​ដៃគូ​ច្រៀង​ជាមួយ​ពេជ្រ សោភា ដើម្បី​ទាញ​សំឡេង​គាំទ្រ ខណៈ​អ្នកគាំទ្រ​ជា​ច្រើន​ចង់​ឲ្យ​ពួក​គេ​ចេញ​បទ​ចម្រៀង​ឆ្លង​ឆ្លើយ​រួម​គ្នា ។ លោក​ឆឹ​ម សក្ក​ដា​និយាយ​ថា «​បើ​ហង្ស​មាស បើក​ភ្លើង​ខៀវ ខ្ញុំ និង​អ្នក​នាង​ពេជ្រ សោភា នឹង​ធ្វើ​បទ Original song បំបែក​ទីផ្សារ ហើយ​ខ្ញុំ​រំពឹង​ថា នឹង​ដណ្ដើម​បានការ​គាំទ្រ​ខ្លាំង​ទៀត​ផង ។

ចាប់តាំងពី​សម្ដែង​ឈុត​ខារ៉ាអូខេ ថត​ភាពយន្ត និង​ចាប់​ដៃគូ​ច្រៀង​ជាមួយ​អ្នក​នាង​សោភា តាម​កម្មវិធី​មួយ​ចំនួន​កន្លង​មកនេះ គឺ​ស៊ីចង្វាក់​គ្នា​ល្អ និង​ទទួល​បាន​គាំទ្រ​គួរ​ឲ្យ​កត់សម្គាល់ ដូច្នេះ​បើ​បាន​ចេញ​បទ​ស្នាដៃ​ថ្មី​រួម​គ្នា​រួម​គ្នា​ទៀត​នោះ​ច្បាស់​ជា​ជួយ​ឲ្យ​ទីផ្សារ​សិល្បៈ​របស់ខ្ញុំ​កាន់តែ​ស្ទុះ​ឡើង​បន្ថែម​ទៀត​» ។

ចាប់តាំងពី​អ្នក​នាង​ពេជ្រ សោភា ប្រកាស​ថា រវាង​នាង និង​លោក​ឆឹ​ម សក្ក​ដា ពិសោធន៍​ចិត្ត​គ្នា​ជា​គូស្នេហ៍​មក គេ​សង្កេត​ឃើញ​ទីផ្សារ​សិល្បៈ​របស់​លោក​សក្ក​ដា ស្ទុះ​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ផ្នែក​សម្ដែង និង​ចម្រៀង ជាដើម ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​លោក​សក្ក​ដា ឧស្សាហ៍​លេចមុខ​ច្រៀង​រួម​គ្នា​ជាមួយ​អ្នក​នាង​ពេជ្រ សោភា នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​ជា​បន្តបន្ទាប់ ៕

រូបភាព៖ អ្នកនាង ពេជ្រ សោភា
រូបភាព៖ អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា
រូបភាព៖ អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា