បរទេស៖ ការតុបតែងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាបង្ហាញឲ្យឃើញពីភាពប៉ិនប្រសប់នៃសិល្បៈក្នុងការរៀបចំដើម្បីឲ្យមានភាពខុសប្លែក ហើយព្រមទាំងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្ននទស្សនាផងដែរ។ ប្រហែលជាមានប្រិយមិត្តមួយចំនួនធ្លាប់តែមានការចាប់អារម្មណ៍ច្រើនទៅលើការតុបតែងនូវម៉ូតអគារខ្ពស់ៗ ម៉ូតផ្ទះ ឬម៉ូតស្ពាន ជាដើម។ ដោយឡែកថ្ងៃនេះ ខ្មែរឡូត បាននាំយកនូវទស្សនីយភាពរបស់កន្លែងទេសចរណ៍ធម្មជាតិ និងកន្លែងទេសចរណ៍កែច្នៃចំនួន ១០កន្លែងដែលមានភាពស្រស់ស្អាតបំផុត ព្រមទាំងមានរចនាបថប្លែកៗផងដែរ។ ដើម្បីឲ្យជ្រាបពីទីកន្លែងទាំងនោះកាន់តែច្បាស់ តោះតាមដានទស្សនាទាំងអស់គ្នា៖

១០. The High-Heel Wedding Church, ស្ថិតនៅកោះតៃវ៉ាន់

វាគឺជាព្រះវិហារមួយដែលបានសាងសង់ឡើងចេញជារូបរាងស្បែកជើងកែងខ្ពស់ ដែលមានកំពស់ ១៦.៧៦ ម៉ែត្រ ហើយមានការរចនាដោយការប្រើប្រាស់កញ្ចក់ពណ៌ខៀវគួរជាទីពេញចិត្ត។ អគារមួយនេះត្រូវបានសាងសង់ឡើង ដោយយកគំរូតាមស្បែកជើងកែងនៃរឿងព្រះនាង Cinderella។ ទីបំផុត វាក្លាយទៅជាអគារមួយដែលមានការពេញនិយមខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិមកធ្វើការទស្សនាដើម្បីបន្ធូរអារម្មណ៍។

រូបតំណាង

៩. Beaujolais Nouveau Spa, ស្ថិតនៅក្នុងប្រទេសជប៉ុន

កន្លែងមួយនេះមានទីតាំងស្ថិតនៅក្នុង រីសត មួយដែលមានឈ្មោះថា Yunessun Spa នៃប្រទេសជប៉ុន។ ទីកន្លែងមួយនេះត្រូវបានរចនាឲ្យចេញជារូបរាងជាចតុកោណកែងមួយ ហើយមានជម្រៅ ៣.៦ម៉ែត្រផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺ ភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះអាចធ្វើការចុះងូតទឹកនៅក្នងអាងបានដោយសេរី ហើយក្រេបរសជាតិស្រាក្រហមនៅក្នុងអាងនោះបានផ្ទាល់តែម្តងទៀតផង។

រូបតំណាង

៨. The Wizarding Word of Harry Potter, ស្ថិតនៅក្នុងរដ្ឋ ផ្លរីដា នៃសហរដ្ឋអាមេរិក

ទីកន្លែងមួយនេះមានផ្ទៃដីរហូតដល់ ៨ហិចតាឯណោះ។ អ្វីដែលជាចំនុចពិសេសរបស់ស្ទីឌីយូមួយនេះគឺ វាជាកន្លែងរក្សាសៀវភៅដូចដែលមាននៅក្នុងរឿង Harry Potter យ៉ាងដូច្នេះដែរ។ វាត្រូវបានគេចាត់ទុកថា ជាកន្លែងមួយដែលមានរចនាបថល្អគួរជាទីចាប់អារម្មណ៍។

រូបតំណាង

៧. Bubblegum Alley, ស្ថិតនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក

ផ្លូវថ្មើរជើងមួយនេះត្រូវបានបង្កើតឡើងដោយមានកំពស់ ៤.៥៧ ម៉ែត្រ។ នៅផ្នែកនៃជញ្ជាំងគឺមានកាវស្អិត ដែលអនុញ្ញាត្តឲ្យភ្ញៀវទេសចរធ្វើការបិទរូបដែលខ្លួនចង់បាន។ កន្លែងមួយនេះត្រូវបានគេចាត់ទុកជាតំបន់ទេសចរណ៍មួយដែលមានភាពល្បីខ្លាំង។

រូបតំណាង

៦. The Petrifying Well, ស្ថិតនៅក្នុងប្រទេសអង់គ្លេស

កន្លែងមួយនេះមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរ  ព្រោះពួកគេអាចយកវត្ថុអ្វីមួយទៅចងតម្កល់ឲ្យទឹកធ្លាក់លើ ហើយវត្ថុនោះនឹងក្លាយទៅជារឹងដូចដុំថ្មអីចឹង។ គេបានចាត់ទុកកន្លែងនេះនៅក្នុងចំណាត់ថ្នាក់ទី៦ ដែលមានភាពទាក់ទាញជាងគេ ដោយសារតែចំនុចពិសេសរបស់វានេះឯង។

រូបតំណាង

៥. Karni Mata Temple, ស្ថិតនៅក្នុងប្រទេសឥណ្ឌា

កន្លែងមួយនេះគឺជាទីជម្រករបស់សត្វកណ្តុរ ដែលអ្នកស្រុកនៅក្នុងតំបន់នោះធ្វើការថ្វាយបង្គំគោរព ដោយចាត់ទុកថា កណ្តុរទាំងនោះគឺជាសត្វមានបុណ្យ។ ប្រសិនបើអ្នកចង់ចូលទៅក្នុងប្រាសាទនោះ អ្នកត្រូវដោះស្បែកជើងជាមុនសិន។ ចំនុចដែលពិសេសទៅទៀតនោះគឺ ប្រសិនបើអ្នកបានទទួលទានកាកសំណល់ដែលកណ្តុរស៊ីហើយនៅសល់ នោះអ្នកត្រូវបានគេចាត់ទុកថា ជាអ្នកដែលទទួលបានការប្រទានពរពិសេសពីសត្វកណ្តុរមានបុណ្យទាំងនោះ។

រូបតំណាង

៤. Avanos Hair Museum, ស្ថិតនៅក្នុងប្រទេស តួកគី

សារមន្ទីមួយនេះត្រូវបានបើកឲ្យដំណើរការនៅក្នុងឆ្នាំ១៩៧៩ ក្រោយពេលដែលអ្នកសូនឆ្នាំង បានបែកបាក់ជាមួយនឹងមិត្តស្រីរបស់គាត់។ មុនពេលនៃការបែកបាក់គ្នា អ្នកសូនឆ្នាំងបានធ្វើការស្នើសុំវត្ថុអនុស្សាវរីយមួយពីមិត្តស្រីគាត់ ហើយនាងក៏បានឲ្យសរសៃសក់របស់នាងទៅគាត់ រួចនាងក៏ចាកចេញទៅ។ នៅពេលនោះ បុរសអ្នកសូនឆ្នាំងក៏បានយកសរសៃសក់របស់នាងទៅបិតលើជញ្ជាំង ហើយនៅពេលដែលអ្នកទស្សនាចូលទៅ ពួកគេក៏បានកាត់សរសៃសក់ពួកគេយកទៅបិតលើជញ្ជាំងដែរ។ បច្ចុប្បន្ននេះ មានផ្នត់សក់ចំនួន ១៦ ០០០ ហើយដែលបិតនៅលើជញ្ជាំង។

រូបតំណាង

៣. Carhenge, ស្ថិតនៅក្នុងរដ្ឋ Nebraska នៃសហរដ្ឋអាមេរិក

កន្លែងមួយនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីធ្វើជាកន្លែងអនុស្សាវរីយ៍តំណាងឲ្យម៉ូតឡានចាស់ៗរបស់អាមេរិក ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩១៧ ដល់១៩៣០។ គ្រប់ឡានដែលមានពណ៌ប្រផេះ គឺត្រូវរៀបជារង្វង់ ចំណែកឯរថយន្តដែលនៅជុំវិញត្រូវលាបដោយប្រភេទពណ៌ចម្រុះដើម្បីបង្កើតសិល្បៈនៃរចនាបថ។

រូបតំណាង

២. The White Restaurant, ស្ថិតនៅរដ្ឋ Georgia នៃសហរដ្ឋអាមេរិក

ភោជនីយដ្ឋានមួយនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះតែរូបរាងនៃការរចនាបថរបស់វា គឺមានសភាពខុសប្លែកពីគេទាំងអស់។ មិនត្រឹមតែមានភាពខុសប្លែកពីគេប៉ុណ្ណោះទេ តែមុខម្ហូបនៅទីនោះ ក៏មានរសជាតិឆ្ងាញ់ពិសាថែមទៀត។

រូបតំណាង

១. The Wang Saen Suk Hell Garden, ស្ថិតនៅប្រទេសថៃ

សួនកំសាន្តមួយនេះត្រូវបានរចនាឡើងក្នុងបែបបទជាឋាននរក។ វាត្រូវបានបង្កើតឡើងក្នុងគោលបំណងឲ្យមនុស្សបានដឹងថា នៅពេលដែលអ្នកប្រព្រឹត្តិអំពើបាប តើអ្នកនឹងទទួលបានអ្វី? 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]