ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានឃើញហើយជាមួយនឹងការបញ្ចេញ ឈុតតំណាងជាតិ ដែលមានឈ្មោះថា «មហាហង្សបាពួន» ដែលអ្នកគាំទ្រជាច្រើនបានទន្ទឹងរងចាំ ដោយស្លៀកពាក់ដោយកញ្ញា ប៊ី​ សុធារី ជាតំណាងប្រទេសកម្ពុជា។

ឈុតតំណងជាតិ«មហាហង្សបាពួន» ដែលត្រៀមសម្រាប់ការប្រកួតរបស់ Miss Universe

ជាក់ស្តែង ឈុតសម្រាប់ Miss Universe កម្ពុជា ដែលនឹងគ្រោងនៅក្នុងការប្រកួតនោះចេញមិនបានប៉ុន្មានផង ក៏មានមតិរិះគន់ជាច្រើន ពីសំណាក់អ្នកតែងតែគាំទ្រ។

ហេតុដូច្នោះហើយលោក អោម ចែតច័ន្ទ ដែលជាពិធីករព័ត៌មានប្រចាំប៉ុស្តិ៍ទូរទស្សន៍ ក៏មានការមិនពេញចិត្តនៅក្នុងការរិះគន់ឈុតរបស់បវរកញ្ញា ដែលក្រោមការរៀបចំ និងច្នៃម៉ូតយ៉ាងលំបាក ដូច្នោះលោកក៏បានបញ្ចេញសារមួយថា៖

សារដែលលោកអោម ចែតច័ន្ទ បានបង្ហោះ

តាមរយៈសារខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនពេញចិត្តជាមួយនឹងពាក្យពេចន៍ដែលលោកបានសរសេរ ព្រោះថាស្នាដៃរបស់ខ្មែរ ជាមួយនឹងការរៀបចំយ៉ាងលំបាក ដូច្នោះគួរតែលើកតម្កើងស្នាដៃរបស់ខ្មែរបន្ថែមទៀត ដើម្បីឲ្យពួកគេមានទឹកចិត្តខិតខំស្នាដៃ ដ៏អស្ចារ្យបន្ថែមទៀត៕ 

កញ្ញា ប៊ី​ សុធារី ជាតំណាងប្រទេសកម្ពុជា
កញ្ញា ប៊ី​ សុធារី ជាតំណាងប្រទេសកម្ពុជា
ឈុតតំណងជាតិ«មហាហង្សបាពួន» ដែលត្រៀមសម្រាប់ការប្រកួតរបស់ Miss Universe
ឈុតតំណងជាតិ«មហាហង្សបាពួន» ដែលត្រៀមសម្រាប់ការប្រកួតរបស់ Miss Universe
ឈុតតំណងជាតិ«មហាហង្សបាពួន» ដែលត្រៀមសម្រាប់ការប្រកួតរបស់ Miss Universe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ី សុធារី