ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា អ៊ីវ៉ា បានធ្វើឲ្យ អ្នកគាំទ្រមួយចំនួន លួចច្រណែន នឹងសម្រស់របស់នាង ហើយជាពិសេសនោះ គឺរាងដ៏តូច គួរឲ្យស្រលាញ់ ដែលធ្វើឲ្យពួកគេចង់ដឹងពីវិធីសាស្រ្ត ក្នុងការថែរក្សារាងដ៏ស្លីមបែបនេះ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា អ៊ីវ៉ា បានបង្ហោះវីដេអូមួយ នៅក្នុងផេកហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបង្ហាញពីការហាត់ប្រាណបង្វិលកង យ៉ាងស្ទាត់ជំនាញរបស់នាង ទាំងព្រឹកព្រលឹមតែម្តង។

យ៉ាងណាមិញ បន្ទាប់ពីអ្នកគាំទ្របានឃើញ វីដេអូឃ្លីបមួយនេះហើយ ពួកគេបានលាន់មាត់សរសើរនាងគ្រប់គ្នា ហើយថែមទាំងបាននិយាយថា ដោយសារតែនាងចេះបង្វិលកង យ៉ាងស្ទាត់បែបនេះតើ ទើបរាងរបស់នាងស្រស់ស្អាត៕

ទស្សនាវីដេអូខាងក្រោមនេះ៖ 

កញ្ញា អ៊ីវ៉ា
កញ្ញា អ៊ីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីវ៉ា