រុស្ស៊ី៖ ក្នុងរយៈពេលកន្លងមកនេះ មានការរកឃើញ សាកសពមិនស្អុយរលួយរបស់កូនតោមួយក្បាល ដែលងាប់នៅរយៈពេលចន្លោះ ពី ២០ ០០០ ទៅ ៥០ ០០០ ឆ្នាំមុន (យុគ្គសម័យទឹកកក)។ សព្វថ្ងៃនេះ ពូជតោប្រភេទនេះបានផុតពូជទៅហើយ។

កូនតោ អាយុកាល ពី ២០០០០ ទៅ ៥០០០០ ឆ្នាំមុន

កូនតោដូចរូបខាងលើ ត្រូវបានអ្នកស្រុកម្នាក់ បានរកឃើញនាខែកញ្ញាកន្លងទៅ នៅបរិវេណច្រាំងទន្លេ Tirekhtykh មួយកន្លែង ស្ថិតនៅតំបន់ ស៊ីប៊ែរី ប្រទេសរុស្ស៊ី ក្នុងស្ថានភាពកករឹង។ វាមានប្រវែង ៤៥ សង់ទីម៉ែត្រ ត្រូវគេជឿជាក់ថា បានងាប់នៅអាយុចន្លោះ ពី ១ ខែ កន្លះ ទៅ ២ ខែ ហើយគេរំពឹងថា នឹងធ្វើឲ្យមានជីវិតសាជាថ្មី ពីសំណាក់អ្នកវិទ្យាសាស្ត្រ។ 

បើមិត្តអ្នកអានស្តាប់មើលទៅ ដូចជាចម្លែកក្នុងចិត្តបន្តិច ឬហាក់មានភាពដូចគ្នា ក្នុងភាពយន្តរឿង Captain America ដែលតួអង្គ Steve Rogers ត្រូវបានគេធ្វើឲ្យដឹងខ្លួនឡើងវិញ ក្រោយពីកកក្នុងទឹកកកអស់ពេលជាច្រើនឆ្នាំ។ 

ភាពយន្តរឿង Captain America

ប៉ុន្តែសម្រាប់ការពិតជាក់ស្តែង កូនតោដែលផុតពូជមួយក្បាលនេះ នឹងត្រូវគេយកមកក្លូន (Clone) បង្កាត់ពូជរបស់វា ឲ្យមានវត្តមានសាជាថ្មី។ នេះដោយសារតែ សាកសពរបស់វា ស្ថិតក្នុងស្ថានភាពដ៏ល្អប្រសើរមួយ ព្រមទាំងអវយវៈនៅល្អដូចដើម។

កូនតោ អាយុកាល ពី ២០០០០ ទៅ ៥០០០០ ឆ្នាំមុន

គួរឲ្យដឹងថា ក្លូន (Clone) ក្នុងជីវបច្ចេកវិទ្យា (Biochemistry) សំដៅលើការបង្កើតរូបរាងកាយរបស់ភាវៈរស់មួយផ្សេងទៀត ដែលត្រូវចម្លង (DNA) ឲ្យដូចគ្នានៃអង្គដើម។ តែយ៉ាងណា កូនតោមួយក្បាលនេះ កំពុងស្ថិតក្រោមការសិក្សាស្រាវជ្រាវនៅឡើយ ដែលអាចនឹងចំណាយពេលរហូតដល់ទៅ ៣ ឆ្នាំ ទម្រាំអាចចេញជាលទ្ធផល។ 

កូនតោ អាយុកាល ពី ២០០០០ ទៅ ៥០០០០ ឆ្នាំមុន

សព្វថ្ងៃនេះ គេថែមទាំងបានរកឃើញ សាកសពមិនស្អុយរលួយ របស់ប្រភេទមនុស្សយុគ្គសម័យបុរាណ ក្នុងក្តីរំពឹងថា នឹងអាចក្លូនបានជោគជ័យនាពេលខាងមុខផងដែរ។ សម្រេច ឬ យ៉ាងណា ពួកយើងនឹងរង់ចាំមើលទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]