ភ្នំពេញ៖ តារាចម្រៀង អ្នកនាង យក់ ថិតរដ្ឋា នៅតែអាចរក្សាបានប្រជាប្រិយរបស់ខ្លួន បើទោះបីជាពេលនេះ នាងបានផ្លាស់ប្តូរទ្រនំរបស់ខ្លួន ទៅហើយក្តី។

ប្រិយមិត្តដែលជាអ្នកគាំទ្រ អ្នកនាង យក់ ថិតរដ្ឋា បានជ្រាបច្បាស់ហើយ អ្នកនាង ក៏ជាតារាចម្រៀងមួយរូប ដែលពូកែខាងសម្តែងផងដែរ ទោះជាក្នុងឈុតអ្វីក៏អ្នកនាង អាចសម្តែងបានគ្រប់ទាំងអស់។

ដោយឡែក នាពេលថ្មីៗនេះ អ្នកនាងយក់ ថិតរដ្ឋា បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន ស្ទើរតែចូលតួតាមទៅហើយ នៅពេលដែលរូបនាងចម្រៀងបណ្តើរ សម្រក់ទឹកភ្នែកបណ្តើរ ក្នុងកម្មវិធីមួយ។

យ៉ាងណាមិញ អ្នកគាំទ្រ ពិតជាសរសើរនូវសមត្ថភាពនៃ ការសម្តែងរបស់នាងមែនទែន ព្រោះថានាងអាច សម្តែងសម្រក់ទឹកភ្នែកបានយ៉ាងលឿន ទោះជាក្នុងកាលៈទេសៈណាក៏ដោយ៕

ចង់ដឹងថាការសម្តែងរបស់អ្នកនាង យក់ ថិតរដ្ឋា បែបណានោះ តោះទស្សនាវីដេអូខាងក្រោមនេះ៖ 

អ្នកនាង យក់ ថិតរដ្ឋា
សកម្មភាពសម្តែងរបស់អ្នកនាង យក់ ថិតរដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា