វ៉ាទីកង់៖ នាពេលកន្លងមកនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីសម្តេចប៉ាប នៃសាសនាគ្រិស្ត និកាយកាតូលិក ទទួលបានរថយន្ត Lamborghini ដ៏ស្រស់ប្រណីតមួយគ្រឿង ដែលមានតម្លៃរហូតដល់ទៅជាង ១៦៥ ០០០ អឺរ៉ូ ឬប្រមាណ ២០០ ០០០ ដុល្លារអាមេរិក។

រថយន្ត Lamborghini Huracan

សម្តេចប៉ាប Francis មានព្រះជន្ម ៨០ វស្សា ទៅហើយ មានដើមកំណើត នៅប្រទេសអាហ្សង់ទីន និងមានងារជាសម្តេចប៉ាប ទី ២៦៦ នៃវិហារកាតូលិក ប្រចាំបុរីវ៉ាទីកង់ ។

តាមប្រភពសារព័ត៌មានបានបង្ហើបឲ្យដឹងថា សម្តេចប៉ាប Francis ទ្រង់បាន​ឡាយ​ព្រះហស្ថលេខាលើគម្របក្បាលរថយន្តដ៏ប្រណីតមួយគ្រឿងនេះ គ្រោងយកវាដាក់លក់ ដើម្បីអង្គាសប្រាក់ ជួយដល់មូលនិធិសប្បុរសធម៌។  

រថយន្ត Lamborghini Huracan

បើយោងតាមប្រភពដដែលនេះ ប្រាក់ដែលប្រមែលប្រមូលបាន ពីការលក់រថយន្ត នឹងត្រូវបរិច្ចាគ ចំណាយលើការសាងសង់ឡើងវិញ នូវលំនៅដ្ឋានជាច្រើនកន្លែង ព្រមទាំងវិហារសាសនា ក្នុងតំបន់ Nineveh Plains ប្រទេសអុីរ៉ាក់ ជាកន្លែងពួកសកម្មជន ISIS ធ្លាប់បានកាន់កាប់។ សម្រាប់ចំណែកដែលបានមកដទៃទៀត  នឹងត្រូវយកមកជួយឧបត្ថម្ភ ដល់ជនគ្រោះដោយសារការជួញដូរផ្លូវភេទទាំងឡាយ ក៏ដូចជា ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ផ្សេងៗ ក្នុងតំបន់អាហ្វ្រិក។

គួរបញ្ជាក់ថា ទោះបីប្រភេទរថយន្ត Lamboghini មួយគ្រឿងនេះ មានតម្លៃប្រមាណ ជាងពីរសែនដុល្លារក៏ពិតមែន ត្រូវបានគេរំពឹង នឹងលក់ចេញក្នុងតម្លៃមួយយ៉ាងគំហុកនេះដោយសារតែ វាទទួលបានការប្រោសព្រហ្ម ពីសំណាក់សម្តេចប៉ាប ដែលជាទីគោរព របស់គ្រិស្តសាសនិក និកាយកាតូលិកជុំវិញពិភពលោក៕ 

រថយន្ត Lamborghini Huracan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]