យោងតាមប្រភពពត៌មានរបស់គេហទំព័រ កូរ៉េខាងត្បូង បានអោយដឹងថា មួយរយះ ចុងក្រោយនេះ មានការចាប់អារម្មណ៍ជាខ្លាំង ពីទំនាក់ទំនង រវាង PSY ម្ចាស់បទ Gangnam Style ជាមួយនឹង YoonA ដែលជាសមាជិកក្រុម Girls’ Generation។

នៅក្នុងរបាយការណ៍បានប្រាប់អោយដឹងថា អ្នកទាំងពីរ មានទំនាក់ទំនងលួចលាក់ អស់ រយះពេល ៦ខែមកហើយ បន្ទាប់ពីពួកគេបានជួបគ្នានៅក្នុងពិធីជប់លៀងមួយ។ ចំណែកឯអ្នក តំណាងរបស់តារាទាំងពីរ បានប្រាប់អោយដឹងថា វាជាលើកទីមួយហើយ ដែលពួកយើង បានឭនូវរឿងនេះ ហើយ វាក៏គ្មានតម្លៃ នឹងធ្វើការបកស្រាយ អំពីបញ្ហានេះនោះដែរ។

តាមរបាយការណ៍ឃើញថា មានការផ្សព្វផ្សាយ និងចែកចាយនូវពត៌មាននេះយ៉ាងឆាប់រហ័ស ពាសពេញបណ្តាញអ៊ីនធើណេត ដោយក្លាយជាប្រធានបទ យ៉ាងក្តៅគគុកក្នុង បណ្តាញសង្គម នានា។ យ៉ាងណាមិញ យើងឃើញមាននូវការបញ្ចេញមតិជាច្រើន ដោយបានបញ្ជាក់ថា ពួកគេមិនជឿនោះទេ គឺវាពិតជា គួរអោយអស់សំណើចខ្លាំងណាស់។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះរឿងនេះ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]