ការជ្រើសរើសទិញខោអាវទ្រនាប់ថ្មីឱ្យសាកសម ជារឿងមួយដែលអ្នកមិនគួរមើលរំលងទាល់តែសោះ។ ព្រោះបើទោះបីជាវាគ្រាន់តែជារបស់ពាក់នៅខាងក្នុងបិទបាំងដោយសំលៀកបំពាក់នៅខាងក្រៅក៏ដោយចុះ ប៉ុន្តែរូបរាងរបស់អ្នក និងភាពស្រស់ស្អាតនៅខាងក្រៅ អាចស្តែងចេញពីលក្ខណៈរូបរាងដែលអ្នកស្លៀកពាក់នៅខាងក្នុង។ ប្រសិនជាអ្នកមានភាពឆ្លាតវៃ ក្នុងការជ្រើសរើសប្រភេទខោអាវទ្រនាប់ដែលស្អាត សាកសមនឹងរូបរាងអាចធ្វើឱ្យអ្នកមានសភាពលេចធ្លោ ជាងមនុស្សស្រីផ្សេងដែលជ្រើសរើសអាវទ្រនាប់ ដែលមិនត្រឹមត្រូវបានថែមទៀតផង។

ដូច្នេះហើយថ្ងៃនេះខ្មែរឡូតនឹងណែនាំសុភាពនារីៗនូវវិធីសាស្រ្តទាំង ១០យ៉ាងក្នុងការជ្រើសរើសប្រភេទខោអាវទ្រនាប់ ដែលល្អសាកសម និងមានភាពស្រស់ស្អាត។ ជឿជាក់ថាបន្ទាប់ពីអានរួចអ្នកនឹងរីករាយជាមួយចំណេះដឹងទាំងអស់ ខាងក្រោមនេះដូចតទៅ៖  

១.ប្រភេទសាច់ក្រណាត់

អ្នកមិនគួរពាក់អាវទ្រនាប់ដែលរឹបពេក មានប៉ាក់ឌិនលម្អគ្រើមៗ ឬពាក់អាវទ្រនាប់ដែលមានពណ៌ភ្លឺរាល់ពេលពាក់អាវក-ក្អម ឬពាក់អាវដែលរឹបរាងនោះទេ។ ព្រោះវាអាចធ្វើឱ្យអាវប្រភេទនេះត្រង់សាច់ក្រណាត់ ដែលមិនរាបស្មើ រឹបជាប់នឹងខ្លួនរបស់អ្នក ខូចទ្រង់ទ្រាយសំលៀកបំពាក់ ហើយចេញស្នាមអាវទ្រនាប់បានយ៉ាងងាយ ។ យកល្អអ្នកគួរជ្រើសរើសអាវទ្រនាប់ដែលទន់ រលោង គ្មានស្នាមថ្នេរដែលលេចចេញរាងមកច្បាស់។  

អ្នកមិនគួរពាក់អាវទ្រនាប់ដែលរឹបពេក មានប៉ាក់ឌិនលម្អគ្រើមៗ ឬពាក់អាវទ្រនាប់ដែលមានពណ៌ភ្លឺរាល់ពេលពាក់អាវក-ក្អម ឬពាក់អាវដែលរឹបរាងនោះទេ។ ព្រោះវាអាចធ្វើឱ្យអាវប្រភេទនេះត្រង់សាច់ក្រណាត់ដែលមិនរាបស្មើ រឹបជាប់នឹងខ្លួនរបស់អ្នក ខូចទ្រង់ទ្រាយសំលៀកបំពាក់ ហើយចេញស្នាមអាវទ្រនាប់បានយ៉ាងងាយ

២.ឈុតខោអាវក្នុងរឹបរាង (Shapewear)

មនុស្សស្រីជាច្រើនតែងតែចង់បានរូបរាងរឹបរាងស្រឡូនស្អាតល្អឥតខ្ចោះ ដូចជាតារាបង្ហាញម៉ូដក្នុងទស្សនាវដ្តី ដោយការជ្រើសរើសទិញឈុតអាវទ្រនាប់រឹបរាង ដែលតូច ឬតឹងខ្លាំង។ តែការជ្រើសយកទិញឈុតខោអាវទ្រនាប់ប្រភេទបែបនេះ អ្នកអាចពាក់បានត្រឹមតែរយៈពេល ៦ម៉ោងតែប៉ុណ្ណោះ បើអ្នកពាក់វាលើសពីនេះនឹងធ្វើឱ្យស្ទះលំហូរឈាម ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។ អ្វីដែលអ្នកត្រូវធ្វើគឺត្រូវទិញតែឈុតខោអាវទ្រនាប់ណា ដែលត្រូវទំហំរូបរាងតែប៉ុណ្ណោះបានហើយ។  

ការជ្រើសយកទិញឈុតខោអាវទ្រនាប់ប្រភេទបែបនេះ អ្នកអាចពាក់បានត្រឹមតែរយៈពេល ៦ម៉ោងតែប៉ុណ្ណោះ បើអ្នកពាក់វាលើសពីនេះនឹងធ្វើឱ្យស្ទះលំហូរឈាមដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបាន

៣. ទំហំអាវទ្រនាប់

មនុស្សស្រីមួយចំនួនតែងតែគិតថា ការពាក់អាវទ្រនាប់ដែលមានទំហំតូច នឹងធ្វើឱ្យទំហំសុដន់ឡើងមូលក្បំ និងមើលទៅធំជាងមុន។ តែការពិតទៅការជ្រើសរើសអាវទ្រនាប់ដែលមិនត្រូវទំហំបែបនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទៅវិញទេ។ ការពាក់អាវទ្រនាប់ធំពេកអាចធ្វើឱ្យអ្នកបញ្ហាឈឺខ្នង និងឈឺឆ្អឹងឆ្អែង។ ឯការពាក់អាវទ្រនាប់តូចពេកអាចធ្វើឱ្យស្ទះលំហូរឈាម។ វិធីល្អអ្នកគួរតែជ្រើសរើសអាវទ្រនាប់ឱ្យត្រូវទំហំ ដោយទាញខ្សែឱ្យរឹបផ្អឹបនឹងសុដន់ ដើម្បីការពារសភាពយារធ្លាក់ ឬប្រសិនជាអ្នកចង់បង្កើនទំហំសុដន់អ្នកគ្រាន់តែទិញអាវទ្រនាប់ប្រភេទកល់ក៏បានដែរ។  

មនុស្សស្រីមួយចំនួនតែងតែគិតថា ការពាក់អាវទ្រនាប់ដែលមានទំហំតូច នឹងធ្វើឱ្យទំហំសុដន់ឡើងមូលក្បំ និងមើលទៅធំជាងមុន។ តែការពិតទៅការជ្រើសរើសអាវទ្រនាប់ដែលមិនត្រូវទំហំបែបនេះ វាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទៅវិញទេ

៤.ពណ៌អាវទ្រនាប់

អ្នកមិនគួរជ្រើសរើសអាវទ្រនាប់ ដែលមានពណ៌ស្រស់ៗឬពណ៌ខ្មៅនៅពេលដែលអ្នកពាក់អាវពណ៌សនោះទេ។ វាអាចធ្វើឱ្យលេចចេញស្នាមពណ៌អាវទ្រនាប់ពីខាងក្នុងយ៉ាងច្បាស់ ដែលមិនត្រឹមតែមើលទៅមិនស្អាតទេ ថែមទាំងអាចធ្វើឱ្យអ្នកដទៃមើលមកមិនសូវសមរម្យ និងទើសភ្នែកផងដែរ។  

អ្នកមិនគួរជ្រើសរើសអាវទ្រនាប់ដែលមានពណ៌ស្រស់ៗឬពណ៌ខ្មៅនៅពេលដែលអ្នកពាក់អាវពណ៌សនោះទេ។ វាអាចធ្វើឱ្យលេចចេញស្នាមពណ៌អាវទ្រនាប់ពីខាងក្នុងយ៉ាងច្បាស់ ដែលមិនត្រឹមតែមើលទៅមិនស្អាតទេថែមទាំងអាចធ្វើឱ្យអ្នកដទៃមើលមកមិនសូវសមរម្យ និងទើសភ្នែកផងដែរ

៥.ខោអាវពាក់នៅផ្ទះ (Homewear)

វាជារឿងត្រឹមត្រូវដែលរាល់ពេលមកដល់ផ្ទះ អ្នកគួរតែដោះអាវទ្រនាប់ចេញដើម្បីសម្រួលរាងកាយពីការរឹបខ្លួនពេញមួយថ្ងៃ។ អ្នកដែលមានទំហំសុដន់តូចអាចនឹងមិនចាំបាច់ពាក់អាវទ្រនាប់រាល់ពេលនៅផ្ទះក៏បាន។ តែសម្រាប់អ្នកដែលមានសុដន់ទំហំធំអាចនឹងមានការពិបាកបន្តិច ដោយវាអាចនឹងពិបាកយោលយោក ឬយារធ្លាក់ជាដើម។ ដូច្នេះអ្នកគួរតែប្រើប្រាស់អាវទ្រនាប់ ប្រភេទសម្រាប់ពាក់នៅផ្ទះទើបជាការល្អ។  

អ្នកដែលមានទំហំសុដន៊តូចអាចនឹងមិនចាំបាច់ពាក់អាវទ្រនាប់បានរាល់ពេលដែលនៅផ្ទះ។ តែសម្រាប់អ្នកដែលមានសុដន់ទំហំធំអាចនឹងមានការពិបាកបន្តិច ដោយវាអាចនឹងពិបាកយោលយោក ឬយារធ្លាក់ជាដើម។ ដូច្នេះអ្នកគួរតែប្រើប្រាស់អាវទ្រនាប់ ប្រភេទសម្រាប់ពាក់នៅផ្ទះទើបជាការល្អ

៦.ប្រភេទសាច់ក្រណាត់

សំលៀកបំពាក់ដែលធ្វើអំពីសាច់ក្រណាត់កប្បាស ( Cotton) ងាយស្រួលពាក់ ទន់ និងល្អសម្រាប់សុខភាពរបស់អ្នក។ ប៉ុន្តែសម្រាប់ការជ្រើសរើសខោអាវទ្រនាប់អ្នកគួរតែជ្រើសសាច់ក្រណាត់ដែលផ្សំពីជាតិកប្បាស (Cotton) ៨០% និងមានជាតិយឺត ២០% (Elastane) ទើបងាយស្រួលពាក់ និងមិនងាយដាច់រហែក។ 

ការជ្រើសរើសខោអាវទ្រនាប់អ្នកគូរតែជ្រើសសាច់ក្រណាត់ដែលផ្សំពីជាតិកប្បាស់ (Cotton) ៨០% និងមានជាតិយឺត ២០% (Elastane) ទើបងាយស្រួលពាក់ និងមិនងាយដាច់រហែក

៧. ប្រភេទខោទ្រនាប់

មនុស្សស្រីភាគច្រើនតែងតែចូលចិត្តជ្រើសខោទ្រនាប់ដែលខ្លីៗ និងវាលបញ្ចេញសាច់កំប៉េះគូទ តែវាបែរជាមានសភាពរឹបត្រង់ចំណុចសំខាន់របស់មនុស្សស្រីទៅវិញ ដែលវាអាចបណ្តាលឱ្យមានការរលាក និងប្រមូលម្តុំបាក់តេរីផ្សេងៗជាដើម។ ដូច្នេះអ្នកមិនគួរពាក់ខោទ្រនាប់ប្រភេទនេះច្រើនពេកទេ អ្នកអាចឧស្សាហ៍ផ្លាស់ប្តូរឆ្លាស់គ្នាជាមួយខោទ្រនាប់ធម្មតា និងងាយពាក់ទើបជាការប្រសើរ។  

មនុស្សស្រីភាគច្រើនតែងតែចូលចិត្តជ្រើសខោទ្រនាប់ដែលខ្លីៗ និងវាលបញ្ចេញសាច់កំប៉េះគូទ តែវាបែរជាមានសភាពរឹបត្រង់ចំណុចសំខាន់របស់មនុស្សស្រីទៅវិញ ដែលវាអាចបណ្តាលឱ្យមានការរលាក និងប្រមូលម្តុំបាក់តេរីផ្សេងៗជាដើម

៨. ជ្រើសរើសឈុតខោអាវទ្រនាប់

អ្នកគួរតែជ្រើសរើសទិញខោអាវទ្រនាប់ប្រភេទជាឈុត ព្រោះវាមើលទៅមានភាពស្រស់ស្អាតទាំងការរចនា ទាំងរូបរាង ក្រណាត់ និងពណ៌ដែលមើលទៅសាកសម គួរជាទីទាក់ទាញ មានលក្ខណៈស្រស់ឆើតឆាយ ។  

អ្នកគួរតែជ្រើសរើសទិញខោអាវទ្រនាប់ប្រភេទជាឈុត ព្រោះវាមើលទៅមានភាពស្រស់ស្អាតទាំងការរចនា ទាំងរូបរាង ក្រណាត់ និងពណ៌ដែលមើលទៅសាកសម គួរជាទីទាក់ទាញ មានលក្ខណៈស្រស់ឆើតឆាយ

៩. ការស្លៀកពាក់ជាប្រចាំ

អ្នកមិនគួរប្រើប្រាស់ឈុតខោអាវក្នុងរឹបរាង និងខោទ្រនាប់ជារៀងរាល់ថ្ងៃជាប្រចាំពេកនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់រូបរាង និងសុខភាពរបស់អ្នកបាន។ ខោទ្រនាប់ដែលសាកសមអាចពាក់ប្រើជារៀងរាល់ថ្ងៃបាននោះ គឺជាប្រភេទ ខោទ្រនាប់សម្រាប់គេងយប់ ( Sleep Panties) ព្រោះវាមានសភាពសមល្មម មិនរលុង មិនរឹបពេក ព្រមទាំងមានគុណភាពល្អសាកសម ជាមួយនឹងរូបរាងគ្រប់ទំហំ។  

ខោទ្រនាប់ដែលសាកសមអាចពាក់ប្រើជារៀងរាល់ថ្ងៃបាននោះគឺជាប្រភេទ ខោទ្រនាប់សម្រាប់គេងយប់ ( Sleep Panties) ព្រោះវាមានសភាពសមល្មម មិនរលុង មិនរឹបពេក ព្រមទាំងមានគុណភាពល្អសាកសមជាមួយនឹងរូបរាងគ្រប់ទំហំ

១០. ជ្រើសប្រភេទខោទ្រនាប់ដែលសាកសមនឹងរូបរាង

មនុស្សស្រីដែលមានសាច់ទ្រលុកទ្រលន់ ពិសេសនៅត្រង់ត្រគៀកនិងភ្លៅជាទម្រង់ផ្លែស៊េរី (Pear body Shape) គូរតែជ្រើសរើសខោទ្រនាប់ដែលខ្លី និងរឹបរាង បន្តិចដើម្បីជួយលើកទម្រង់គូទអ្នកឱ្យមានភាពស្រស់ស្អាត និងកុំឱ្យយារឬធ្លាក់សាច់គូទ។

សម្រាប់អ្នកដែលមានរាងស្លីមជាទម្រង់នាឡិកាខ្សាច់(Curves/Hourglass) អាចជ្រើសខោទ្រនាប់ដែលវែងក្តោបសាច់គូទ និងមានចង្កេះខ្ពស់បន្តិច នឹងធ្វើ្យរូបរាងអ្នកស្អាតល្អឥតខ្ចោះជាមិនខាន។

មនុស្សស្រីដែលមានសាច់ទ្រលុកទ្រលន់ ពិសេសនៅត្រង់ត្រគៀកនិងភ្លៅជាទម្រង់ផ្លែស៊េរី (Pear body Shape) គូរតែជ្រើសរើសខោទ្រនាប់ដែលខ្លី និងរឹបរាង បន្តិចដើម្បីជួយលើកទម្រង់គូទអ្នកឱ្យមានភាពស្រស់ស្អាត និងកុំឱ្យយារឬធ្លាក់សាច់គូទ

អ្នកដែលមានជើងវែង ការជ្រើសរើសប្រភេទខោប៉ុកសឺ(Boxers) អាចជួយធ្វើឱ្យជើងរបស់អ្នកកាន់តែវែងស្រឡូនស្អាត។ តែសម្រាប់អ្នកដែលមានជើងខ្លីៗមិនគួរពាក់ខោទ្រនាប់បែបនេះទេ ព្រោះអាចធ្វើឱ្យជើងរបស់រឹតតែខ្លីថែមទៀត។ ដូច្នេះអ្នកគួរតែជ្រើសរើសឈុតប៊ីគីនីប្រភេទស្ទីង ( String Bikini) ទើបជាការប្រសើរ ៕  

សម្រាប់អ្នកដែលមានជើងខ្លីៗមិនគួរពាក់ខោទ្រនាប់បែបនេះទេ ព្រោះអាចធ្វើឱ្យជើងរបស់រឹតតែខ្លីថែមទៀត។ ដូច្នេះអ្នកគួរតែជ្រើសរើសឈុតប៊ីគីនីប្រភេទស្ទីង ( String Bikini) ទើបជាការប្រសើរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]