អាមេរិក៖ ជារឿងដ៏កម្រនិងហួសចិត្ត នឹកចង់សើច ប៉ុន្តែអ្នកដំណើរភិតភ័យមិនស្ទើរ បន្ទាប់ពីសត្វស្លាបធំរោមខ្មៅមួយក្បាល ហោះមិនប្រយ័ត្នទៅបុកនឹងតួមុខនៃយន្តហោះ ខណៈពេលត្រៀមចុះចត បានត្រឹមពាក់កណ្តាលអាកាស បណ្តាលឲ្យរហែកធ្លុះធ្លាយ ផុងជាប់ក្បាលដកមិនរួច។

ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃអង្គារ ទី១៤ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃកើតហេតុ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ Airbus A319 របស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines តាមរយៈជើងហោះហើរលេខ Flight 1498 បានធ្វើដំណើរចាកចេញពីទីក្រុង Mexico City នៃប្រទេសម៉ិកស៊ិក ហោះឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិ Miami International Airport ស្ថិតក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

យន្តហោះខាងលើ ត្រូវបានគេរាយការណ៍ថា ខណៈការហើរបានត្រឹមពាក់កណ្តាលអាកាស ដើម្បីត្រៀមចុះចតនៅទីតាំងព្រលានយន្តហោះខាងលើ នៅចន្លោះម៉ោងប្រហែលជា ១១នាទីព្រឹកនោះ ស្រាប់តែមានសត្វស្លាបធំខ្មៅមួយក្បាល ហោះមកជល់ជាមួយនឹងយន្តហោះខាងលើ បណ្តាលឲ្យចំពុះរបស់វាបុកធ្លុះ ផុងជាប់ក្បាលនឹងតួយន្តហោះងាប់ភ្លាមៗតែម្តង។

បើទោះបីជាយ៉ាងណាក្តី ខាងក្រុមមន្រ្តីអាកាសចរណ៍ បានឲ្យដឹងថា យន្តហោះខាងលើបានចុះចតដល់ដីដោយសុវត្ថិភាព។

ក្រោយកើតហេតុ ក្រុមភ្នាក់ងារសេវាសត្វ (Animal Services) ត្រូវបានគេទាក់ទងហៅមកដល់ព្រលានយន្តហោះ ដើម្បីយកសាកសពសត្វស្លាបខាងលើដែលបានងាប់។ ចំណែកឯយន្តហោះវិញ ត្រូវបានគេយកទៅជួសជុលត្រង់កន្លែងដែលខូចខាត និងជំនួសដោយយន្តហោះផ្សេងទៀត ដើម្បីត្រៀមដឹកអ្នកដំណើរជាបន្ត ៕

ទស្សនាវីដេអូខាងក្រោម៖

សត្វស្លាបធំរោមខ្មៅមួយក្បាល ហោះមិនប្រយ័ត្នទៅបុកនិងតួមុខនៃយន្តហោះ ខណៈពេលត្រៀមចុះចតបានត្រឹមពាក់កណ្តាលអាកាស
សត្វស្លាបធំរោមខ្មៅមួយក្បាល ហោះមិនប្រយ័ត្នទៅបុកនិងតួមុខនៃយន្តហោះ ខណៈពេលត្រៀមចុះចតបានត្រឹមពាក់កណ្តាលអាកាស
ក្រោយកើតហេតុ ក្រុមភ្នាក់ងារសេវាសត្វ (Animal Services) ត្រូវបានគេទាក់ទងហៅមកដល់ព្រលានយន្តហោះ ដើម្បីយកសាកសពសត្វស្លាបខាងលើដែលបានងាប់
ចំណែកឯយន្តហោះវិញ ត្រូវបានគេយកទៅជួសជុលត្រង់កន្លែងដែលខូចខាត និងជំនួសដោយយន្តហោះផ្សេងទៀត ដើម្បីត្រៀមដឹកអ្នកដំណើរជាបន្ត

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]