អង់គ្លេស៖ ក្រុមការពារតំណែងជើងឯកតោខៀវ Chelsea មានគម្រោងក្នុងការផ្អាកលេងនៅក្នុងកីឡដ្ឋាន Stamford Bridge រហូតដល់ទៅរយៈពេល ៤ឆ្នាំដោយសារតែការសាងសង់កីឡដ្ឋានថ្មីមួយរបស់ខ្លួន។

ក្រុមតោខៀវ Chelsea បានធ្វើការព្យាករណ៍តម្លៃនៃពហុកីឡដ្ឋានថ្មីរបស់ពួកគេថា វាអាចនឹងមានតម្លៃរហូតដល់ទៅ ជាង១ពាន់លានដុល្លារអាមេរិក ដែលនឹងធ្វើឲ្យកីឡដ្ឋានមួយនេះក្លាយជាកីឡដ្ឋានមួយ ដែលមានតម្លៃថ្លៃបំផុតនៅក្នុងតំបន់អឺរ៉ុបផងដែរ។ ក្នុងពេលបច្ចុប្បន្ន កីឡដ្ឋានរបស់ក្លិបតោខៀវ Chelsea អាចធ្វើការផ្ទុកមនុស្សបានចំនួន ៤១៦៣១នាក់ ហើយគេនឹងធ្វើឲ្យកីឡដ្ឋានថ្មីរបស់គេ អាចផ្ទុកមនុស្សបានរហូតដល់ទៅចំនួន ៦០ ០០០នាក់។ Chelsea នឹងបន្តលេងក្នុងកីឡដ្ឋាន Stamford Bridge ចំនួន ២រដូវកាលទៀត មុនពេលការសាងសង់ចាប់ផ្តើមក្នុងឆ្នាំ ២០២០ខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយ កំឡុងពេល ៤ឆ្នាំសម្រាប់ការសាងសង់កីឡដ្ឋានថ្មី ក្លិប Chelsea អាចនឹងប្រើប្រាស់កីឡដ្ឋានជាតិ Wembley ដើម្បីធ្វើជាទឹកដីរបស់ខ្លួនជាបណ្តោះអាសន្នផងដែរ។

គួរបញ្ជាក់ផងដែរថា ការវាយរលំអាគារ និងបរិវេណជិតពហុកីឡដ្ឋានគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំក្រោយនេះ ហើយគេរំពឹងថាក្លិបតោខៀវ Chelsea នឹងអាចចូលមកបើកសម្ភោធកីឡដ្ឋាន Stamford Bridge ថ្មីមួយនេះនៅដើមរដូវកាល ២០២៤/២៥ ផងដែរ៕

កីឡដ្ឋាន Stamford Bridge ក្នុងពេលបច្ចុប្បន្ន
គម្រោងសម្រាប់កីឡដ្ឋាន Stamford Bridge ថ្មី
គម្រោងសម្រាប់កីឡដ្ឋាន Stamford Bridge ថ្មី
គម្រោងសម្រាប់កីឡដ្ឋាន Stamford Bridge ថ្មី
គម្រោងសម្រាប់កីឡដ្ឋាន Stamford Bridge ថ្មី
គម្រោងសម្រាប់កីឡដ្ឋាន Stamford Bridge ថ្មី
គម្រោងសម្រាប់កីឡដ្ឋាន Stamford Bridge ថ្មី

ប្រភព៖ Daily Mail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]