កម្ពស់ គឺជារឿងមួយដែលមនុស្សគ្រប់គ្នាចង់បាន ដើម្បីបង្កើនឲ្យខ្លួនឯងមានទំនុកចិត្ត ហើយថែមទាំងមានភាពស្រស់ស្អាតទៀតផង។ ម្យ៉ាងទៀតអ្នកដែលមានកម្ពស់ទាបជាទូទៅមានអារម្មណ៍ថាខ្លួនឯងតូចទាបជាងអ្នក ដែលមានកម្ពស់ខ្ពស់នៅពេលកំពុងធ្វើកិច្ចសន្ទនាណាមួយ។

នៅក្នុងនេះដែរ មានកត្តាជាច្រើនដែលអាចចូលរួមចំណែកដល់ការលូតកម្ពស់របស់អ្នកបានដូចជាហ្សែន, ការហាត់ប្រាណ និងប្រភេទអាហារដែលអ្នកញុំាជាប្រចាំថ្ងៃ ដូច្នេះហើយប្រសិនបើអ្នកចង់បន្ថែមកម្ពស់ ២ឬ៣សង់ទីម៉ែត្រ អាហារខាងក្រោមនេះអាចជួយអ្នកបាន។

រូបភាពតំណាង

១.អាហារដែលផ្សំពីទឹកដោះគោ

អាហារប្រភេទនេះគឺមានដូចជាពពួកឈីស, យូហ្គឺត និងទឹកកកជាដើម-ល-។ ហើយពួកវាអាចជួយបង្កើនកម្ពស់របស់អ្នកបានផងដែរ ដោយសារតែអាហារទាំងនេះវាមានផ្ទុកនៅវីតាមីនA, B, D, និង E ដែលពួកវាចាំបាច់សម្រាប់ការអភិវឌ្ឍឆ្អឹងរឹងមាំ និងទទួលបានកាល់ស្យូមឲ្យបានគ្រប់គ្រាន់នៅក្នុងប្រព័ន្ធឆ្អឹងរបស់អ្នក នោះអ្នកនឹងអាចលូតបាន ២ អ៊ីញ( ៥.០៨សង់ទីម៉ែត្រ)។ 

រូបភាពតំណាង

២.សាច់មាន់

សាច់មាន់គឺជាអាហារ ដែលអាចជួយឲ្យអ្នកលូតកម្ពស់បានមួយកម្រិតទៀត បើទោះបីជាអ្នកមានអាយុ ២៥ឆ្នាំក៏ដោយ។ អាហារពិសេសនេះមានប្រូតេអ៊ីនខ្ពស់ដែលអាចជួយឲ្យឆ្អឹងមានការលូតលាស់ និងសាច់ដុំផងដែរ។ ប្រសិនបើអ្នកចង់ទទួលបានលទ្ធផលវិជ្ជមាន អ្នកគួរតែទទួលទានសាច់មានយ៉ាងតិច ៥០ក្រាមក្នុងមួយថ្ងៃ។ 

រូបភាពតំណាង

៣.ស៊ុត

ស៊ុតក៏ជាប្រភពនៃប្រូតេអ៊ីន ដែលអ្នកគួរតែបន្ថែមវាទៅក្នុងការទទួលទានអាហារជារៀងរាល់ថ្ងៃរបស់អ្នក។ នៅក្នុងនេះដែរស៊ុតផ្នែកស មានផ្ទុកប្រូតេអ៊ីនដល់ទៅ១០០% ដែលអាចជួយអ្នកនៅក្នុងការលូតកម្ពស់។ លើសពីនេះទៅទៀត ការទទួលទានស៊ុតអាចផ្តល់ឲ្យអ្នកនូវវីតាមីនB2 ដែលធ្វើឲ្យអ្នកមានសុខភាពល្អ។ 

ប្រសិនបើអ្នកចង់ទទួលបានប្រសិទ្ធភាពនៅក្នុងការលូតកម្ពស់អ្នកគួរតែញុំាវាពី៣ទៅ៦គ្រាប់ក្នុងមួយថ្ងៃ។ បើទោះជាបីជាវាអាចជួយពន្លូតកម្ពស់របស់អ្នកបានក៏ដោយ ប៉ុន្តែប្រហែលជាអ្នកមិនចង់ញ៉ាំវានោះទេ ព្រោះថាវាអាចធ្វើឲ្យអ្នកធាត់បាន។  

រូបភាពតំណាង

៤. ផ្លែចេក

មនុស្សភាគច្រើនតែងតែរំលងការទទួលទានចេក ព្រោះពួកគេគិតថាវាជាផ្លែឈើដែលធ្វើឲ្យឡើងទម្ងន់។ ផ្ទុយទៅវិញចេកអាចផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើន ហើយក្នុងនោះវាក៏ជួយឲ្យលូតកម្ពស់ផងដែរ។ មួយវិញទៀតនោះចេកវាផ្ទុកទៅដោយបរិមាណម៉ង់ហ្គាណែស, កាល់ស្យូម និង ប៉ូតាស្យូម ដែលអាចជួយបង្កើនសុខភាពរបស់អ្នកតាមរយៈមធ្យោបាយជាច្រើន។ 

រូបភាពតំណាង

៥.សណ្តែកសៀង

សណ្តែកសៀងគឺជារបបអាហារល្អបំផុតនៅក្នុងការបង្កើនកម្ពស់ សម្រាប់អ្នកដែលតបសាច់ឬហៅថាអ្នកបរិភោគអាហារបួស។ ម្យ៉ាងទៀតវាផ្ទុកទៅដោយប្រូតេអ៊ីនខ្ពស់ដែលធ្វើឲ្យប្រសើរឡើងនូវាការលូតលាស់របស់ជាលិកា និងធ្វើឲ្យឆ្អឹងលូតលាស់។ ហើយការទទួលទានសណ្តេកសៀង ៥០ក្រាមក្នុងមួយថ្ងៃ អាចជួយបន្ថែមកម្ពស់ទៅតាមអ្វីដែលអ្នកចង់បានទៀតផង។ 

រូបភាពតំណាង

៦.ត្រី

សូមកុំភ្លេចបន្ថែមត្រីទៅក្នុងរបបអាហារ នៅក្នុងការទទួលទានប្រចាំថ្ងៃរបស់អ្នក ព្រោះវាគឺជាអាហារចាំបាច់នូវក្នុងការបន្ថែមកម្ពស់។ ហើយប្រភេទត្រីទាំងនោះរួមមានត្រីសាម៉ុង, ត្រីសាឌីន និងត្រីធូណា ដែលពួកវាមានផ្ទុកវីតាមីនD ដែលដើរតួនាទីធ្វើឲ្យឆ្អឹងលូតលាស់។ ម្យ៉ាងទៀតវីតាមីនD ក៏ជួយក្នុងការស្រូបយកសារធាតុផ្សេងៗទៀតដូចជាកាល់ស្យូម ដែលរួមចំណែកក្នុងការលូតកម្ពស់។ ចំណែកប្រូតេអ៊ីនដែលមានក្នុងសាច់ត្រីអាចជួយក្នុងការពង្រឹង និងធ្វើឲ្យឆ្អឹងលូតលាស់ដែលអាចបំពេញកម្ពស់ដែលអ្នកចង់បានដូចបំណងបានទៀតផង។

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]