អង់គ្លេស៖ ខែ្សបម្រើ Willian បានទទួលស្គាល់ថា ក្រុមរបស់ខ្លួន តោខៀវ Chelsea នឹងមានការពិបាករក្សាពាន Premier League របស់ខ្លួន រដូវកាលនេះ ក្រោមហេតុមួយចំនួន។

កីឡាករជម្រើសជាតិប្រេស៊ីលនេះ បានថ្លែងប្រាប់ Football Focus របស់ BBC ថា៖ «វាពិតជាលំបាកណាស់ ក្នុងការលេងក្នុងឋានៈជាជើងឯកកាលពីរដូវកាលមុន។ វាជារឿងពិបាកណាស់ក្នុងការការពារតំណែងមួយនេះ នៅពេលដែលគ្រប់ក្រុមទាំងអស់សុទ្ធតែចង់ឈ្នះ Chelsea»។

ខ្សែស្លាបរត់លឿនរូបនេះ បានបន្តទៀតថា៖ «អ្វីជារឿងលំបាកមួយទៀតនោះ គឺក្លិប Manchester City កំពុងតែលេងបានល្អខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ខ្ញុំគិតថា យើងនៅតែខំប្រឹងប្រែងរហូតដល់ទីបញ្ចប់អ៊ីចឹង ដើម្បីឈ្នះពានមួយនេះ»។

សូមបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន លោក Antonio Conte បានជួយឲ្យក្លឹបតោខៀវ Chelsea លើកពានលីគកំពូលអង់គ្លេស ក្នុងរដូវកាលដំបូងរបស់ខ្លួន។ ទោះជាយ៉ាងណា ក្នុងរដូវកាលថ្មីនេះ Chelsea បានចាញ់បីលើករួចបាត់ទៅហើយ ក្នុងការប្រកួត ១១លើកដំបូងរបស់ខ្លួនក្នុងលីគ ធ្វើឲ្យក្លឹបមួយនេះនាពេលបច្ចុប្បន្នឈរលេខ ៤ មាន ២២ ពិន្ទុ ពោលគឺ៩ ពិន្ទុពីក្រោយ Manchester City ដែលកំពុងឈរកំពូលតារាង៕ 

កីឡាករ Willian
កីឡាករ Willian
Chelsea លើកពាន Premier League រដូវកាលមុន
Chelsea លើកពាន Premier League រដូវកាលមុន

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]