បរទេស៖ Tesla គឺជាក្រុមហ៊ុនមួយដែលឈានមុខគេក្នុងពិភពផលិតរថយន្ត ដែលប្រើប្រាស់ថាមពលអគ្គិសនី។ ដូចគ្នាដែរ កាលពីថ្មីៗនេះ លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla បានសន្យាថានឹងមានការបង្កើតរថយន្ត Roadster ស៊េរីថ្មីមួយ ដែលគាត់បានបង្ហើបថាវានឹងក្លាយជារថយន្តមួយ ដែលមានល្បឿនលឿនបំផុតនៅលើភពផែនដីផងដែរ។

លោក Musk បានអះអាងថា ម៉ូដែលគំរូនៃរថយន្តមួយនេះ នឹងមានសមត្ថភាពធ្វើការរត់រហូតដល់ទៅ ៦០ម៉ាយនៅក្នុងរយៈពេល ១,៩វិនាទីទៀតផង។ រថយន្ត Tesla Roadster ជំនាន់ទី ២នឹងមានកៅអីសម្រាប់អង្គុយចំនួនបួន ព្រមទាំងមានថាមពលថ្ម ២០០គីឡូវ៉ាត់ ដែលអនុញាត្តិឲ្យរថយន្តមួយនេះអាចធ្វើដំណើរចំងាយ ៦២០ម៉ាយក្នុងពេលដែលឡាននេះសាកថ្មពេញទៀតផង។

យ៉ាងណាមិញ លោក Musk មិនបានបញ្ជាក់ពីល្បឿនលឿនបំផុតរបស់ឡាននេះនៅឡើយនោះទេ ប៉ុន្តែដោយយោងតាមការប៉ាន់ស្មានរថយន្តមួយនេះនឹងមានល្បឿនលើសពី ២៥០ម៉ាយក្នុងមួយម៉ោងផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្ត Tesla Roadster ជំនាន់ទី ២ដែលនឹងចេញលក់់់នៅក្នុងឆ្នាំ ២០២០ នឹងក្លាយជារថយន្តថ្លៃបំផុតរបស់ក្រុមហ៊ុន Tesla ដោយវាមានតម្លៃ ២៥០ ០០០ដុល្លារក្នុងមួយគ្រឿង។ 

រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២
រថយន្ត Tesla Roadster ជំនាន់ទី ២

ប្រភព៖ CnetThe Verge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]