ភ្នំពេញ៖ ខ្សែភាពយន្តភាគខ្មែរថ្មីមួយ នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍ភីអិនអិន ក្នុងពេលឆាប់ៗនេះ ដើម្បីជាការឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំពីសំណាក់ប្រិយមិត្ត ក៏ដូចជាអ្នកទស្សនាដែលនិយមគាំទ្រវិស័យភាពយន្តក្នុងស្រុក។
រឿង «ក្រមុំឆ្នាស់ ប៉ះ មេស្រុកឆ្នើម» ជាខ្សែភាពយន្តដែលបង្កប់ទៅដោយឈុតឆាក កំប្លុកកំប្លែង និងមនោសញ្ចេតនាស្នេហាផ្អែមល្ហែម ដែលជាការជួបគ្នាដំបូងរវាងតារាសម្តែង កញ្ញា ពៅ លីដា និង លោក ប៉ែន ភ័ក្រ សុធារិទ្ធ ដែលពៅ លីដា សម្តែងជាតួអង្គ មេឆ្នោតក្រមុំឆ្នាស់ប្រចាំភូមិកំពូលល្បិចរូបស្អាត ហើយក៏ជាបងធំ និងអ្នកលក់ស្រាដ៏ល្បីប្រចាំភូមិគឺកញ្ញាតី ប៉ះជាមួយ លោក ប៉ែន ភ័ក្រ សុធារិទ្ធ ជាតួអង្គ មេស្រុកកំលោះដ៏សែនស្រស់សង្ហាវ័យ៣២ឆ្នាំ ឈ្មោះធារិទ្ធ នេះក៏ជាលើកទីមួយដែលពួកគាត់បានសម្តែងរួមគ្នា។ នៅក្នុងសាច់រឿងនេះអ្នកទាំងពីរសុទ្ធតែខ្លាំងរៀងៗខ្លួន។ ជួបគ្នាពេលណា ឈ្លោះពេលនោះ ព្រោះតួប្រុសជាអ្នកអនុវត្តន៍ច្បាប់ ឯតួស្រីជាអ្នកល្មើសច្បាប់ តែមិនទាន់បានបង្រ្កាបផងស្រាប់តែមេស្រុកកម្លោះលង់ស្នេហ៍នឹងក្រមុំឆ្នាស់បាត់ទៅហើយ។
តើលោកមេស្រុកកំលោះត្រូវដោះស្រាយបែបណា? តើអ្នកណាអាចបង្ក្រាបក្រមុំឆ្នាស់ម្នាក់នេះបាន? មានតែភីអិនអិនប៉ុណ្ណោះ ដែលអាចស្រាយចម្ងល់ទាំងនេះបាន។
សូមកុំភ្លេចរងចាំតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរ រឿង «ក្រមុំឆ្នាស់ ប៉ះ មេស្រុកឆ្នើម»ដែលនឹងមានចាក់ផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ត៍ភីអិនអិន រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង៧ និង៥០នាទី ដល់ម៉ោង៩យប់។
គាំទ្រភាពយន្តខ្មែរ ដើម្បីជាកម្លាំងចិត្តផលិកករខ្មែរ និងភាពរីកចម្រើនវិស័យភាពយន្តនៅកម្ពុជា!
សូមទស្សនាឈុតខ្លីនៅខាងក្រោមនេះ៖
តាមដានព័ត៌មានពីរឿងភាគ ភីអិនអិន សូមចូលទៅកាន់៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]