ភ្នំពេញ៖ តារាសម្តែងស្រី សុខ សោម៉ាវត្តី បានធ្វើឲ្យ អ្នកគ្រប់គ្នាមានការច្រណែននឹងនាង ទាំងរូបសម្រស់ និង ជីវិតឯកជនរបស់នាង ក្រោយពីរូបនាង បានបង្ហោះនូវសារមួយ។

កាលពីម្សិលមិញនេះ អ្នកនាង បានបង្ហាញរូបមួយសន្លឹក អមជាមួយនឹងសារដ៏មានអត្ថន័យ​ ទាក់ទងនឹងការរស់់នៅក្នុងពេលបច្ចុប្បន្ន ដោយសរសេរថា «ការងារច្រើន រវល់ច្រើន ឈឺក្បាលក៏ច្រើន តែសំណាងហើយ ដែលមានមនុស្សជុំវិញខ្លួនល្អៗ ទាំងគ្រួសារ ទាំងមិត្ត និងអ្នកយល់ចិត្ត»។

សារទាំងនេះ អាចបញ្ជាក់បានថា អ្នកនាង សុខ សោម៉ាវត្តី ពិតជាមានសុភមង្គល យ៉ាងពេញទំហឹង និងថែមទាំងសំណាងល្អ ដែលមាន ទាំងក្រុមគ្រួសារ មិត្តភក្តិ និង ម្ចាស់ស្នេហ៍ យល់ចិត្ត និងមើលថែ។ ហើយវា ជាបំណងប្រាថ្នា របស់មនុស្សគ្រប់រូប ដែលចង់មាន អ្នកទាំងអស់នោះ នៅក្បែរ ខណៈពេលហត់នឿយ និងបាក់ទឹកចិត្តជាដើម៕ 

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី