អ្នកស្រី Christina Tosi ម្ចាស់ហាងមួយកន្លែង បានចែករំលែកបទពិសោធន៍ និងនិយាយយ៉ាងម៉ឺងម៉ាត់ថា សម្បុរខ្មៅនៅលើសំបកចេក អាចជាក្រែមនំចេកបាន។ អ្នកស្រីបានបន្តទៀតថា  ដើម្បីទទួលបានរសជាតិចេកដ៏ពេញនិយមច្រើនរសជាតិ គឺត្រូវទុកចេកឲ្យទុំកាន់តែខ្លាំង ឬទុកឲ្យកាន់តែខ្មៅកាន់តែល្អ។  ប៉ុន្តែអ្នកកុំខ្លាចសម្បុរចេកដែលខ្មៅបែបនេះអី ព្រោះវាអាចជាចេកដែលល្អបំផុតសម្រាប់ធ្វើនំបានល្អក៏ថាបាន។

អ្នកស្រីក៏បានចែករំលែកវិធីដែលល្អបំផុត ដើម្បីរក្សាចេកឲ្យនៅទុំហើយមានពណ៌ល្អបានយូរតាមដែលអាចធ្វើទៅបានដូចខាងក្រោម៖

#ត្រូវទិញចេកនៅពេលដែលវាមានពណ៌បៃតង ហើយទុកវាឲ្យនៅក្នុងសីតុណ្ហភាពធម្មតារហូតដល់វាទុំ

#មួយវិញទៀតកុំដាក់វានៅក្នុងថង់ ឬកន្លែងបិទជិត ព្រោះវានឹងធ្វើឲ្យចេកឆាប់ទុំ

#ប្រសិនបើអ្នកចង់ទុកវានៅក្នុងទូរទឹកកក គឺត្រូវចាំរហូតវាមានពណ៌ស្រគៀល ឬទុំល្មមទើបដាក់វា ប៉ុន្តែនៅពេលដែលអ្នកបានដាក់វាហើយ អ្នកមានពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ព្រោះវានឹងឆាប់ប្រែទៅជាពណ៌ខ្មៅ ហើយជ្រាយ។

ចំណាំ៖ អ្នកត្រូវដឹងថាការទទួលទានចេកដែលមានពណ៌ខ្មៅដូចនេះ វាមិនមានបញ្ហាអ្វីនោះទេ តែគ្រាន់តែវាមានសម្បុរពិបាកមើលបន្តិច៕

រូបភាពតំណាង
រូបភាពតំណាង
រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]