ប្រេងអូលីវគឺជាប្រេងសំខាន់ម្យ៉ាង ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដ៏ច្រើនលើសលប់ (Macronutrients), អាស៊ីតខ្លាញ់ និងវីតាមីនជាច្រើនមុខដែលមានប្រយោជន៍ជាច្រើន សម្រាប់សុខភាពទូទៅ។ ជាធម្មតាប្រេងអូលីវត្រូវបានមនុស្សភាគច្រើនយកធ្វើជាគ្រឿងផ្សំ សម្រាប់ថែទាំសុខភាពសម្រស់ ជាម៉ាស់ថែរក្សាផ្ទៃមុខ ឬថែទាំស្បែកដងខ្លួនជាដើម ប៉ុន្តែអ្នកប្រាកដជាមិនទាន់ជ្រាបទេថា គ្រាន់តែទទួលទានប្រេងអូលីវ១ស្លាបព្រាបាយរាល់ពេលពោះទទេ នៅពេលព្រឹក ក៏អាចផ្តល់អត្ថប្រយោជន៍ធំៗ ៩យ៉ាងចំពោះសុខភាពរាងកាយរបស់យើងបានដែរ។

តោះ! មកមើលពីគុណប្រយោជន៍ធំៗខាងក្រោមទាំងអស់គ្នាថាមានអ្វីខ្លះ៖  

ប្រេងអូលីវគឺជាប្រេងសំខាន់ម្យ៉ាងដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដ៏ច្រើនលើសលប់ (Macronutrients), អាស៊ីតខ្លាញ់ និងវីតាមីនជាច្រើនមុខដែលមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពទូទៅ

១. ជំនួយពោះវៀនធំ

ប្រេងអូលីវមានសមត្ថភាពអាចជំនួយដល់សុខភាពពោះវៀនធំ ឱ្យដំណើរការល្អ បំបាត់អាការទល់លាមក ថែមទាំងអាចជួយប្រឆាំង និងការពារកោសិកាដែលវិវឌ្ឍន៍ទៅជាជំងឺមហារីកពោះវៀនធំបានផងដែរ។  

ប្រេងអូលីវមានសមត្ថភាពអាចជំនួយដល់សុខភាពពោះវៀនធំឱ្យដំណើរការល្អ បំបាត់អាការទល់លាមក ថែមទាំងអាចជួយប្រឆាំង និងការពារកោសិកាដែលវិវឌ្ឍន៍ទៅជាជំងឺមហារីកពោះវៀនធំបានផងដែរ

២.ជំនួយស្បែក,សក់,ក្រចក និងឆ្អឹង

ប្រេងអូលីវត្រូវបានគេប្រើជាគ្រឿងផ្សំធម្មជាតិធ្វើជាម៉ាស់ សម្រាប់ជំនួយសក់ឱ្យរឹងមាំ បំបាត់បញ្ហាជ្រុះសក់ ធ្វើឱ្យក្រចករឹងមាំមិនងាយបាក់ផុយស្រួយ ជំនួយសុខភាពឆ្អឹង និងធ្វើឱ្យស្បែកមានសំណើម ទន់ ម៉ដ្តរលោង បំបាត់បញ្ហាមុខផ្សេងៗដូចជាមុខមុនជាដើម។ ប៉ុន្តែការទទួលទានប្រេងអូលីវចូល ទៅក្នុងខ្លួនក៏រឹតតែអាចជួយបង្កើនប្រសិទ្ធភាពបញ្ហាអស់ទាំងនេះជាងមុនទៅទៀត។ 

ប្រេងអូលីវត្រូវបានគេប្រើជាគ្រឿងផ្សំធម្មជាតិធ្វើជាម៉ាស់សម្រាប់ជំនួយសក់ឱ្យរឹងមាំ បំបាត់បញ្ហាជ្រុះសក់ ធ្វើឱ្យក្រចករឹងមាំមិនងាយបាក់ផុយស្រួយ ជំនួយសុខភាពឆ្អឹង និងធ្វើឱ្យស្បែកមានសំណើម ទន់ ម៉ដ្តរលោង បំបាត់បញ្ហាមុខផ្សេងៗដូចជាមុខមុនជាដើម

៣. ជួយសម្អាតថ្លើម

ប្រេងអូលីវ មានសមត្ថភាពជួយបង្កើនមុខងារថ្លើមឱ្យដំណើរការល្អ ថែមទាំងអាចជួយសម្អាត និងបណ្តេញជាតិពុលចេញពីថ្លើមបានល្អផងដែរ។ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកគ្រាន់តែយកប្រេងអូលីវ២ស្លាបព្រា លាយជាមួយទឹកក្រូចឆ្មារសម្បកលឿង (ប្រើក្រូចឆ្មារក៏បាន) ១ភាគ៣ (ប្រហែលជា៥ស្លាបព្រា) កូរបញ្ចូលគ្នារួចទទួលទានរាល់ព្រឹកពេលពោះទទេ។  

ប្រេងអូលីវមានសមត្ថភាពជួយបង្កើនមុខងារថ្លើមឱ្យដំណើរការល្អ ថែមទាំងអាចជួយសម្អាត និងបណ្តេញជាតិពុលចេញពីថ្លើមបានល្អផងដែរ

៤. ជួយសម្រកទម្ងន់

ប្រេងអូលីវសម្បូរទៅដោយអាស៊ីតឆ្អែត ដែលអាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ មិនសូវជាមានអារម្មណ៍ ចង់ទទួលទានអាហារច្រើនដូចមុន។ បន្ថែមពីការទទួលទានប្រេងអូលីវពេលព្រឹករាល់ពេលពោះទទេ ប្រសិនជាអ្នកតែងតែប្រើប្រាស់ប្រេងអូលីវជាប្រចាំជំនួសបឺ ឬខ្លាញ់ក្នុងការចំអិនអាហារផ្សេងៗទៀតនោះ រឹតតែជំនួយដល់ការសម្រកទម្ងន់បានផងដែរ។  

ប្រេងអូលីវសម្បូរទៅដោយអាស៊ីតឆ្អែត ដែលអាចជួយធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ មិនសូវជាមានអារម្មណ៍ចង់ទទួលទានអាហារច្រើនដូចមុន

៥. ធ្វើឱ្យប្រព័ន្ធភាពស៉ាំរឹងមាំ

ជាតិអាស៊ីតខ្លាញ់ឆ្អែតនៅក្នុងប្រេងអូលីវគឺជាផ្នែកដ៏សំខាន់មួយជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយដំណើរការល្អ និងមានភាពរឹងមាំដែលអាចមានសមត្ថភាពជួយការពារ និងព្យាបាលអ្នកពីជំងឺផ្សេងៗជាច្រើនមុខ ជាពិសេសជំងឺផ្តាសាយ និងជំងឺផ្សេងៗដែលវាយប្រហារលើកោសិកាប្រព័ន្ធភាពស៉ាំ ( Autoimmune)។  

ជាតិអាស៊ីតខ្លាញ់ឆ្អែតនៅក្នុងប្រេងអូលីវគឺជាផ្នែកដ៏សំខាន់មួយជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយដំណើរការល្អ និងមានភាពរឹងមាំដែលអាចមានសមត្ថភាពជួយការពារ និងព្យាបាលអ្នកពីជំងឺផ្សេងៗជាច្រើនមុខ

៦. ការពារសុខភាពបេះដូង

កម្រិតកូឡេស្តឺរ៉លមានជាតិខ្លាញ់ល្អ (HDL) ច្រើនអាចជួយរារាំងខ្លាញ់មិនល្អ (LDL) ពីក្នុងរាងកាយ ដែលអាចជួយធ្វើឱ្យបេះដូងរបស់អ្នកមានសុខភាពល្អ បង្ការអ្នកពីជំងឺខ្លាញ់រុំសសៃឈាមបេះដូង និងជំងឺគាំងបេះដូងជាដើម។ ដូច្នេះដើម្បីបង្កើនកម្រិតខ្លាញ់ល្អក្នុងរាងកាយ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ រួមទាំងប្រេងអូលីវអាចជួយអ្នកបាន ដោយគ្រាន់តែទទួលទានវាជាប្រចាំ ឱ្យបានទៀងទាត់តែប៉ុណ្ណោះ។  

កម្រិតកូឡេស្តឺរ៉លមានជាតិខ្លាញ់ល្អ (HDL) ច្រើនអាចជួយរារាំងខ្លាញ់មិនល្អ (LDL) ពីក្នុងរាងកាយ ដែលអាចជួយធ្វើឱ្យបេះដូងរបស់អ្នកមានសុខភាពល្អ បង្ការអ្នកពីជំងឺខ្លាញ់រុំសសៃឈាមបេះដូង និងជំងឺគាំងបេះដូងជាដើម

៧. កាត់បន្ថយការរលាក

ប្រេងអូលីវមានប្រសិទ្ធភាពអាចព្យាបាល និងកាត់បន្ថយការរលាកពីក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាពដូចជាការប្រើប្រាស់ថ្នាំផងដែរ។ ម្យ៉ាងទៀតវាគឺជាឱសថដែលអាចព្យាបាលតាមវិធីធម្មជាតិ ដោយមិនប៉ះពាល់ដល់សុខភាពរាងកាយនោះឡើយ។  

ប្រេងអូលីវមានប្រសិទ្ធភាពអាចព្យាបាល និងកាត់បន្ថយការរលាកពីក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាពដូចជាការប្រើប្រាស់ថ្នាំផងដែរ

៨. ជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម

ប្រេងអូលីវមិនត្រឹមតែអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់មិនល្អនោះទេ ថែមទាំងជួយកាត់បន្ថយ និងគ្រប់គ្រងកម្រិតជាតិស្ករផងដែរ។ ដែលទាំងនេះសុទ្ធតែមានប្រយោជន៍សម្រាប់អ្នកដែលមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងជំនួយដល់ប្រព័ន្ធសសៃឈាមទៀតផង។  

ប្រេងអូលីវមិនត្រឹមតែអាចជួយកាត់បន្ថយកម្រិតជាតិខ្លាញ់មិនល្អនោះទេ ថែមទាំងជួយកាត់បន្ថយ និងគ្រប់គ្រងកម្រិតជាតិស្ករផងដែរ

៩. ជំនួយសុខភាពខួរក្បាល

ការទទួលទានប្រេងអូលីវ អាចជួយបង្កើនអុកស៊ីហ្សែនឱ្យកាន់តែច្រើនជាងមុនដល់ទៅ ២០% ទៅកាន់ខួរក្បាល ដែលអាចជួយទប់ស្កាត់ពីរ៉ាឌីកាល់សេរី, ការពារនិងកាត់បន្ថយជំងឺភ្លេចភ្លាំង បញ្ហាសតិអារម្មណ៍ និងជំងឺផ្លូវចិត្តផ្សេងៗ។ មិនតែប៉ុណ្ណោះថែមទាំងអាចជួយបង្កើនការចងចាំ ឱ្យមានភាពប្រសើរជាងមុនបានផងដែរ។  

ការទទួលទានប្រេងអូលីវ អាចជួយបង្កើនអុកស៊ីហ្សែនឱ្យកាន់តែច្រើនជាងមុនដល់ទៅ ២០% ទៅកាន់ខួរក្បាល ដែលអាចជួយទប់ស្កាត់ពីរ៉ាឌីកាល់សេរី, ការពារនិងកាត់បន្ថយជំងឺភ្លេចភ្លាំង បញ្ហាសតិអារម្មណ៍ និងជំងឺផ្លូវចិត្តផ្សេងៗ

ចំណាំ៖ ប្រេងអូលីវអ្នកអាចរកទិញបានដោយងាយនៅរាល់ផ្សារទំនើបនានា ជាពិសេសអ្នកគួរតែជ្រើសរើសយកប្រេងអូលីវដែលមានដាក់អក្សរថា Extra Virgin Olive Oil ទើបមានប្រសិទ្ធភាពបំផុតក្នុងការទទួលទាន និងការយកមកថែទាំសម្រស់របស់អ្នក៕  

ប្រេងអូលីវអ្នកអាចរកទិញបានដោយងាយនៅរាល់ផ្សារទំនើបនានា ជាពិសេសអ្នកគួរតែជ្រើសរើសយកប្រេងអូលីវដែលមានដាក់អក្សរថា Extra Virgin Olive Oil ទើបមានប្រសិទ្ធភាពបំផុតក្នុងការទទួលទាន និងការយកមកថែទាំសម្រស់របស់អ្នក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]