ការដែលមានផ្ទៃមុខតឹងណែនស្រស់ថ្លា គ្មានភាពយារធ្លាក់ជាក្តីស្រមៃរបស់នារីៗគ្រប់រូប ដោយមានអ្នកខ្លះបែរជាសុខចិត្តចំណាយលុយទៅធ្វើការកែសម្ផស្សអស់ទាំងលុយៗដើម្បីឱ្យផ្ទៃមុខតឹងណែន វះកាត់យកភាពយារធ្លាក់នៃសាច់មុខចេញទៅវិញ។ មិនត្រឹមតែអស់លុយទេ ថែមទាំងមានភាពឈឺចាប់ត្រង់មុខរបួស រហូតដល់អាចឈានទៅរកផលប៉ះពាល់ នាពេលអនាគតបានផងដែរ។

ពេលនេះអ្នកមិនចាំបាច់ព្រួយបារម្ភទៀតទេ វិធីសាស្រ្តធម្មជាតិដោយប្រើគ្រឿងផ្សំធម្មតាៗងាយរកទាំងនេះអាចជួយអ្នកបាន ដោយការប្រើប្រាស់ម៉ាស់នេះជាប្រចាំ១សប្តាហ៍  ២ ​ទៅ៣ដងប៉ុណ្ណោះ អាចជួយធ្វើឱ្យផ្ទៃមុខរបស់អ្នក អស់ភាពយារធ្លាក់ បំបាត់ស្នាមជ្រួញ ប្រែជាតឹងណែន ស្រស់ថ្លា ហ្មត់ខៃ មុខក្មេងជាងវ័យ ថែមទាំងគ្មានផលប៉ះពាល់ទៀតផង។ 

តោះ! មកតាមដានការអនុវត្តធ្វើម៉ាស់ទាំង ៥មុខដូចខាងក្រោមនេះ៖  

១. ល្ហុងទុំ និងម្សៅអង្ករ

អ្នកគ្រាន់តែយកល្ហុងទុំមួយចំណិតល្មមកិនឱ្យហ្មត់ លាយជាមួយម្សៅអង្ករមួយស្លាបព្រាបាយ រួចបន្ថែមជាមួយទឹកឃ្មុំ៣ស្លាបព្រាទៀតកូរគ្នាឱ្យសព្វ។ បន្ទាប់មកអ្នកអាចម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោល២០នាទីសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ 

អ្នកគ្រាន់តែយកល្ហុងទុំមួយចំណិតល្មមកិនឱ្យហ្មត់ លាយជាមួយម្សៅអង្ករមួយស្លាបព្រាបាយ រួចបន្ថែមជាមួយទឹកឃ្មុំ៣ស្លាបព្រាទៀតកូរគ្នាឱ្យសព្វ

២. ផ្លែប្លូបឺរី និងទឹកឃ្មុំ

យកផ្លែប្លូបឺរីដែលទិញពីផ្សារទំនើបប្រមាណមួយពែង មកក្រឡុកឱ្យហ្មត់។ បន្ទាប់មកយកទឹកឃ្មុំមកលាបឱ្យសព្វផ្ទៃមុខជាមុនសិន សឹមយកផ្លែប្លូបឺរីដែលក្រឡុករួចមកលាបពីលើផ្ទៃមុខបន្ថែមទុកចោល ប្រមាណជាកន្លះម៉ោង។ ជាចុងក្រោយលាងមុខចេញជាមួយទឹកក្តៅឧណ្ហៗ។   

យកផ្លែប្លូបឺរីដែលទិញពីផ្សារទំនើបប្រមាណមួយពែងមកក្រឡុកឱ្យហ្មត់។ បន្ទាប់មកយកទឹកឃ្មុំមកលាបឱ្យសព្វផ្ទៃមុខជាមុនសិន សឹមយកផ្លែប្លូបឺរីដែលក្រឡុករួចមកលាបពីលើផ្ទៃមុខបន្ថែមទុកចោលប្រមាណជាកន្លះម៉ោង

៣. ស៊ុត និងជែលប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើជាដំបូងគេ គឺយកស៊ុតមកបំបែកត្រងយកតែផ្នែកពណ៌-ស បន្ទាប់មកលាយជាមួយជែលប្រទាលកន្ទុយក្រពើ ដែលចិតសម្បកនិងលាងទឹកឱ្យស្អាតរួច កូរឬក្រឡុកចូលគ្នាឱ្យហ្មត់។ ជំហានបន្ទាប់គឺយកជក់ផ្តិតល្បាយនេះមកលាបលើផ្ទៃមុខចាប់ពីចង្ការអូសឡើងលើថ្ពាល់ និងលាបឱ្យសព្វផ្ទៃមុខ។ ក្រោយពីម៉ាស់នេះស្ងួតប្រែជាតឹងណែន អ្នកត្រូវយកដុំសំលីមកជ្រលក់ទឹកជូតវាថ្នមៗចេញពីផ្ទៃមុខជាការស្រេច។  

អ្វីដែលអ្នកត្រូវធ្វើជាដំបូងគេ គឺយកស៊ុតមកបំបែកត្រងយកតែផ្នែកពណ៌-ស បន្ទាប់មកលាយជាមួយជែលប្រទាលកន្ទុយក្រពើដែលចិតសម្បកនិងលាងទឹកឱ្យស្អាតរួច កូរឬក្រឡុកចូលគ្នាឱ្យហ្មត់

៤. ផ្លែចេក និងគ្រីម

អ្នកគ្រាន់តែយកផ្លែចេកមួយផ្លែកិនឱ្យហ្មត់លាយជាមួយ Wipe គ្រីម (ដប Wipe គ្រីមដែលគេឧស្សាហ៍ដាក់បន្ថែមលើកាហ្វេ អាចរកបានដោយងាយនៅផ្សារទំនើប) ក្នុងបរិមាណសមល្មមស្មើរសាច់។ បន្ទាប់មកយកម៉ាស់នេះមកលាបលើផ្ទៃមុខឱ្យសព្វទុករហូតដល់ម៉ាស់នេះស្ងួត សឹមលាងចេញជាមួយទឹកត្រជាក់ រួចជូតឱ្យស្ងួតនឹងក្រណាត់ទន់ស្អាត។  

អ្នកគ្រាន់តែយកផ្លែចេកមួយផ្លែកិនឱ្យហ្មត់លាយជាមួយ Wipe គ្រីម (ដប Wipe គ្រីមដែលគេឧស្សាហ៍ដាក់បន្ថែមលើកាហ្វេ អាចរកបានដោយងាយនៅផ្សារទំនើប) ក្នុងបរិមាណសមល្មមស្មើរសាច់

៥. ផ្លែត្រសក់ និងស៊ុត

យកផ្លែត្រសក់មួយផ្លែដែលទុកក្នុងទូទឹកកកឱ្យត្រជាក់ ក្រឡុកជាមួយស៊ុតផ្នែកពណ៌សឱ្យហ្មត់ជាល្បាយមួយ។ បន្ទាប់មកយកម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខពីក្រោមឡើងលើ និងអូសពីចង្ការទៅថ្ពាល់ ទុកចោលរយៈពេល ២០នាទី ចាំលាងចេញជាមួយទឹកត្រជាក់ជាការស្រេច៕    

យកផ្លែត្រសក់មួយផ្លែដែលទុកក្នុងទូទឹកកកឱ្យត្រជាក់ ក្រឡុកជាមួយស៊ុតផ្នែកពណ៌សឱ្យហ្មត់ជាល្បាយមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]