ថ្មីៗនេះ កូនកំលោះ និង ក្រមុំមួយគូ ក្នុងមង្គលការមួយ នៃប្រទេស រូស៊ី បានដើរលើព្រំ សំដៅទៅ ពិធីករមង្គលការ ដើម្បីប្ដូរសច្ចា យកគ្នាជាគូស្វាមីនិងភរិយា ។ ដើរបានពាក់កណ្ដាលផ្លូវ កូនក្រមុំជាន់ សំលៀកបំពាក់ អាពាហ៍ពិពាហ៍ខ្លូនឯង របូត ផ្នែកខាងក្រោម លេចចេញ អ្វីៗដែល ប្រិយមិត្ត នឹងឃើញ ក្នុង វីដេអូ ខាងក្រោម ។ ទាំងកូនក្រមុំ កូនកំលោះ និង អ្នកកំដរភ័យ ស្លន់ស្លោ ជួយជម្លៀស កូនក្រមុំចេញពី ភ្ញៀវ និង កាមេរ៉ា ។

សូមឱ្យកូនក្រមុំ និង កូនកំលោះ នៅប្រទេសកម្ពុជា មានការប្រុងប្រយ័ត្ន ជៀសវាងហេតុការ បែបនេះ ក្នុងថ្ងៃមង្គលការ។ នៅស្រុកគេ ភ្ញៀវអាពាហ៍ពិពាហ៍ មិនមានច្រើនដូចស្រុកខ្មែរទេ។ បើមានហេតុការ ដូចក្នុងវីដេអូនេះ ពិតជាល្បីមិនខាន ។ 

បើប្រិយមិត្តជាកូនក្រមុំ ឬ កូនកំលោះ តើប្រិយមិត្តនឹងធ្វើយ៉ាងណា?

សូមមើលវីដេអូ៖

ដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]