ភ្នំពេញ៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ លោក សុគន្ធ ថេរ៉ាយុ ច្បាស់ជាស្គាល់បទ ចម្រៀងមួយបទដែលមាន ចំណងជើងថា«សង្សារខ្ញុំអាយុ១៨ឆ្នាំ» ព្រោះបទនេះគឺជាបទមួយ ដ៏ល្បីកាលពីជំនាន់ លោកច្រៀងនៅផលិតកម្ម Classic។

ដោយឡែក នាពេលថ្មីៗនេះ លោក សុគន្ធ ថេរ៉ាយុ បានបង្កភាពភ្ញាក់ផ្អើល ដល់អ្នកគាំទ្រខ្លាំងមែនទែន ដោយរូបលោកបានយកបទចម្រៀងដែលល្បីមួយបទនោះ មកច្រៀងជាVersionថ្មី ហើយបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន។

យ៉ាងណាមិញ បទចម្រៀងមួយបទនេះផងដែរលោក សុគន្ធ ថេរ៉ាយុ មិនមែនច្រៀងដើម្បីចេញលក់ នៅលើទីផ្សារនោះទេ លោកគ្រាន់តែបង្ហោះលេងៗនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ ប៉ុន្តែបទចម្រៀងនេះ នៅតែទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកគាំទ្រ៕ 

ចង់ដឹងបទចម្រៀងមួយបទនេះ ពិរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ