ភ្នំពេញ៖ តារាចម្រៀងសម្លេងស្រទន់ លោក នី រតនា ហាក់មានទីផ្សារមិនធម្មតាទេ នារយៈពេលចុងក្រោយ បន្ទាប់ពីខ្លួនបាន គ្រងតំណែងជាម្ចាស់ពាន Cambodia Idol រដូវកាលទី១។

ជាក់ស្ដែង ថ្មីៗនេះម្ចាស់បទ«មហាឈឺ» រូបនេះក៏បានបង្កភាព ភ្ញាក់ផ្អើលមួយ ដោយនៅសុខៗ លោក បែរជាបង្ហោះសារលើបណ្ដាញសង្គម ដែលរំលឹកពីអតីតកាលដោយរៀបរាប់ថា៖ «នឹកឃើញគ្រាមួយ ដែលពួកយើងរួមសុខរួមទុក្ខជាមួយគ្នា !! ហើយក៏បានបង្ហាញនៅ សមត្ថភាពច្រៀង រួមគ្នានៅលើឆាកដ៏អស្ចារ្យ មួយនេះ ! តើបងប្អូនទាំងអស់គ្នានៅចាំរូបភាពទាំងនេះទេបាទ ???»។

សារនេះបានស្ដែងច្បាស់ណាស់ថា លោក នី រតនា នៅតែនឹករលឹកមិត្តភក្តិ ដែលធ្លាប់លំបាកជាមួយគ្នា ក្នុងនោះមានលោក សៅ ឧត្តម និង លោក ម៉ៅ ហាជី បើទោះជាសព្វថ្ងៃអ្នកទាំង៣ បានបែកទ្រនំច្រៀងផ្សេងគ្នា ក៏ដោយ៕ 

នី រតនា
នី រតនា ពេលចូលប្រកួតក្នុងកម្មវិធី Cambodia Idol
នី រតនា
សារ និងរូបភាព ដែលលោក នី រតនា បានបង្ហោះលើបណ្ដាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា