ស្វាយរៀង៖ តារាកំប្លែងដ៏ល្បីល្បាញលោក ចែម ចាន់ដារ៉ា ហៅពាក់មី បានទទួលកេរ្តិ៍ឈ្មោះបោះសម្លេង តាំងពីកំឡុងឆ្នាំ២០១០មក តាមរយៈការសម្តែងនៅក្នុងកម្មវិធីរាត្រីកម្សាន្តរបស់ទូរទស្សន៍ស៊ីធីអិន។

ហើយបច្ចុប្បន្នលោក ពាក់មី ក៏នៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងដួងចិត្តទស្សនិកជនជាច្រើននាក់។ នេះជាហេតុធ្វើឱ្យជីវភាពរស់នៅ របស់គ្រួសារលោកកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ជាក់ស្តែងតារាកំប្លែង ពាក់មី បានសាងសង់ផ្ទះឱ្យអ្នកមានគុណរបស់ខ្លួនយ៉ាងធំស្កឹមស្កៃ នៅឯលើទឹកដីកំណើតខេត្តស្វាយរៀង ដោយចំណាយទឹកប្រាក់អស់រាប់ម៉ឺនដុល្លារអាមេរិក។ 

ពេលនេះផ្ទះ ដែលមានម៉ូតបុរាណយ៉ាងស្រស់ស្អាតរបស់ឪពុកម្តាយលោក ពាក់មី ក៏បានកសាងឡើងចេញជារូបរាងបានមួយចំនួនធំមកហើយ។

នៅក្នុងនោះយើងឃើញមានសួនច្បារដ៏ខៀវស្រងាត់ មានតារាងបាល់ទាត់ ព្រមទាំងមានផ្កាចម្រុះពណ៌យ៉ាងស្អាតនៅក្នុងផ្ទះ និងមានចិញ្ចឹមសត្វជាច្រើនប្រភេទផងដែរ។

មើលទៅផ្ទះមួយនេះ ពិតជាគួរឱ្យចង់រស់នៅខ្លាំងណាស់ រួមទាំងងមានទេសភាពស្រុកស្រែនៅអមសងខាងផ្ទះទៀតផង ​ដែលពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធស្រស់ថ្លា៕

ទស្សនាទិដ្ឋភាពផ្ទះឪពុកម្តាយតារាកំប្លែងពាក់មី នាពេលបច្ចុប្បន្នដូចខាងក្រោមនេះ៖  

ផ្ទះឪពុកម្តាយ ពាក់មី ពេលកំពុងសាងសង់សួនច្បារ
ផ្ទះឪពុកម្តាយ ពាក់មី ពេលកំពុងសាងសង់សួនច្បារ
ពាក់មី ពេលកំពុងសាងសង់សួនច្បារ
ពាក់មី ពេលកំពុងសាងសង់សួនច្បារ
ពេលកំពុងសាងសង់សួនច្បារ ផ្ទះឪពុកម្តាយ ពាក់មី
ពេលកំពុងសាងសង់សួនច្បារ ផ្ទះឪពុកម្តាយ ពាក់មី
សួនច្បារគំរូ ដែលពាក់មីយកមកធ្វើតាម
សួនច្បារផ្ទះឪពុកម្តាយពាក់មី
ផ្កាចម្រុះពណ៌ នៅក្នុងសួនច្បារ ផ្ទះឪពុកម្តាយ ពាក់មី
ផ្កាចម្រុះពណ៌ នៅក្នុងសួនច្បារ ផ្ទះឪពុកម្តាយ ពាក់មី
សត្វចិញ្ចឹម នៅផ្ទះបុរាណឪពុកម្តាយពាក់មី
ផ្ទះបុរាណដ៏ធំស្កឹមស្កៃរបស់ឪពុកម្តាយ ពាក់មី នាពេលបច្ចុប្បន្ននេះនៅខេត្តស្វាយរៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី