ភ្នំពេញ៖ ក្រោយពីតារាសម្តែងលោក សេង មង្គល បានបញ្ចេញមុខមាត់គូស្នេហ៍ តាមរយៈបណ្តាញសង្គមរបស់ខ្លួន បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ទស្សនិកជនយ៉ាងខ្លាំង និងមានអ្នកកោតសរសើរយ៉ាងច្រើន។

រីឯសម្រស់របស់គូស្នេហ៍របស់លោកវិញ ពិតជាស្រស់ស្អាតមិនចាញ់តារាប៉ុន្មានទេ មិនត្រឹមតែប៉ុណ្ណោះ ពួកគេតែងតែមានភាពផ្អែមល្ហែមនឹងគ្នានៅក្នុងបណ្តាញសង្គមជានិច្ច ថែមទាំង ធ្វើឲ្យអ្នកគាំទ្រជាច្រើន ច្រណែនមិនស្ទើរនោះទេ។ 

ជាក់ស្តែង បន្ទាប់ពីលោក សេង មង្គល បានបញ្ចេញមុខគូស្នេហ៍មិនបានប៉ុន្មានផង ពេលនេះស្រាប់តែ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងជាងមុនទៅទៀត ព្រោះនៅក្នុងបណ្តាសង្គមរបស់លោកបានដាក់ថា Got Engaged ធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ថា អ្នកទាំងពីរអាចនឹងឈានទៅដល់ការភ្ជាប់ពាក្យ ជារឿងពិត ឫក៏យ៉ាងណាដែរ។

គ្រាន់តែឃើញដូចនេះ អ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរដល់អ្នកទាំងពីរ ឲ្យស្រលាញ់គ្នាជារៀងរហូត៕

តារាសម្តែងលោក សេង មង្គល
តារាសម្តែងលោក សេង មង្គល
តារាសម្តែងលោក សេង មង្គល
គូស្នេហ៍របស់លោក សេង មង្គល
គូស្នេហ៍របស់លោក សេង មង្គល
គូស្នេហ៍របស់លោក សេង មង្គល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង មង្គល