ភ្នំពេញ៖ រឿងភាគល្បីល្បាញរឿង «សិសិររដូវក្នុងបេះដូង» របស់ទូរទស្សន៍ហង្សមាស កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។

នៅក្នុងនោះតារាសម្តែងវ័យក្មេងកញ្ញា ឈិន មុន្នីនាថ ដែលបានដើរតួជាសម្តែងជា លីនី កាលនៅពីតូច បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រ។

ហើយរួមទាំងពិធីការិនីកញ្ញា ឈិន រីយ៉ា ជាមីងបង្កើតរបស់ក៏បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួននៅលើហ្វេសប៊ុក ពេលឃើញក្មួយស្រីជាទីស្រលាញ់សម្តែងតួកម្សត់ និងមានអ្នកទស្សនាគាំទ្រជាច្រើននាក់បែបនេះថា៖ 

«មិនដែលបានមើលក្មួយបង្កើតខ្លួនឯងសម្តែងសោះ ឮតែគេមកប្រាប់ ហើយសរសើរពីទេពកោសល្យរបស់គាត់គ្រប់ៗគ្នា មីងនេះឮហើយចង់ហោះ»

គួររលឹកដែរថា ពិធីការិនីកញ្ញា ឈិន រីយ៉ា និងអ្នកនាង ឈិន ច័ន្ទសុធារី គឺជាមីងបង្កើតរបស់កញ្ញា ឈិន មុន្នីនាថ ដែលបានដើរតួសម្តែងជាតួ លីនី ក្នុងរឿងភាគ «សិសិររដូវក្នុងបេះដូង» របស់ស្ថានីយទូរទស្សន៍ហង្សមាស។

ហើយកញ្ញា ឈិន មុន្នីនាថ ក៏ត្រូវជាកូនស្រីបង្កើតរបស់អតីតតារាចម្រៀងលោក ឈិន កុសល ផងដែរ។ 

មិនធម្មតាទេ គ្រួសារមួយនេះ សុទ្ធតែមានទេពកោសល្យនៅក្នុងវិស័យសិល្បៈទាំងអស់គ្នាតែម្តង៕

ទស្សនារូបភាពខាងក្រោម៖  

សាររបស់ពិធីការិនី ឈិន រីយ៉ា លើហ្វេសប៊ុក
តួលីនីតូច ពេលសម្តែងរឿង
តួលីនីតូច ពេលសម្តែងរឿង
តួលីនីតូច ពេលសម្តែងរឿង
តួលីនីតូច ពេលសម្តែងរឿង
កញ្ញា ឈិន មុន្នីនាថ តួលីនីតូច ពេលសម្តែងរឿង
កញ្ញា ឈិន មុន្នីនាថ តួលីនីតូច ពេលសម្តែងរឿង
កញ្ញា ឈិន មុន្នីនាថ តួលីនីតូច ពេលសម្តែងរឿង
កញ្ញា ឈិន មុន្នីនាថ តួលីនីតូច ពេលសម្តែងរឿង
កញ្ញា ឈិន មុន្នីនាថ តួលីនីតូច ពេលសម្តែងរឿង
កញ្ញា ឈិន មុន្នីនាថ តួលីនីតូច ពេលសម្តែងរឿង និងឪពុកលោក ឈិន កុសល
ពិធីការិនី ឈិន រីយ៉ា និងឈិន ច័ន្ទសុធារី ជាមីងបង្កើតកញ្ញា ឈិន មុន្នីនាថ
ពិធីការិនី ឈិន រីយ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី