មានមនុស្សជាច្រើនដែលចូលចិត្តផឹកកាហ្វេ ហើយអ្នកមួយចំនួនទៀតនោះក្នុងមួយថ្ងៃប្រសិនបើពួកគេមិនបានផឹកកាហ្វេទេ ប្រហែលជាពួកគេមិនអាចធ្វើអ្វីបានល្អនោះទេ មែនទេ? មួយវិញទៀតនោះមនុស្សយើងម្នាក់ៗតែងតែមានប្រ៊េន (brand) ដែលខ្លួនឯងចូលចិត្ត ក៏ដូចជាចូលចិត្តផឹកភេសជ្ជៈខុសពីគ្នា និងចូលចិត្តការផឹកកាហ្វេទៅតាមការឆុងរបស់កន្លែងនីមួយៗផ្សេងៗពីគ្នាដែរ។ ប៉ុន្តែតើអ្នកមានដឹងទេថាហេតុអ្វីបានជាកាហេ្វក្លាយទៅជាភេសជ្ជៈដែលជាជម្រើសសម្រាប់មនុស្សជាច្រើនចូលចិត្តញុំាវាបែបនេះ? ខាងក្រោមនេះជាហេតុផល៖

ការផឹកកាហ្វេចំនួន២ពែងក្នុងមួយថ្ងៃត្រូវបានគេរកឃើញថាអាចកាត់បន្ថយហានិភ័យនៃការធ្វើអត្តឃាតបាន៥០ភាគរយបើប្រៀបធៀបទៅនឹងអ្នកដែលមិនផឹកកាហ្វេ

១.ជាទូទៅអ្នកដែលមានចំណូលខ្ពស់គឺជាអ្នកផឹកកាហ្វេ

កាហ្វេគឺជាភេសជ្ជៈនៃជម្រើសម្រាប់អ្នកដែលមានមហិច្ចតាធំតែងតែចូលចិត្តទទួលទាន។ ហេតុនេះហើយទើបអ្នកដែលទទួលទានកាហេ្វគឺសម្បូរទៅដោយក្រុមមនុស្សដែលជាសហគ្រិន(ជាអ្នកធ្វើជំនួញឬអ្នករកស៊ី)។ ជាក់ស្តែងដូចជាលោក Elon Musk ដែលជាមហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុនTesla គឺគាត់ចូលចិត្តទទួលទានកាហ្វេណាស់ ដោយក្នុងមួយថ្ងៃចាប់ពី២ ទៅ៣កែវ។ នៅក្នុងនេះដែរមហាសេដ្ឋី និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភភាគច្រើនក៏និយមទទួលទានកាហ្វេដែរ។ 

អ្នកមានទ្រព្យសម្បត្តិចូលចិត្តទទួលទានកាហ្វេជាងភេសជ្ជៈដទៃទៀត

២.មនុស្សមានប្រាជ្ញា ឬអ្នកមានភាពប៉ិនប្រសប់ភាគច្រើនគឺជាអ្នកផឹកកាហ្វេច្រើន

ដោយយោងតាមការស្ទង់មតិមួយរបស់ក្រុមអ្នកស្រាវជ្រាវ donut chain Dunkin Donuts បានឲ្យដឹងថាក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមអ្នកបច្ចេកទេសមន្ទីពិសោធន៍គឺជាអ្នកដែលផឹកកាហ្វេច្រើនជាងគេបំផុតក្នុងចំណោមអ្នកមានវិជ្ជាជីវៈផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិក។ វាជាការពិតណាស់ការងារទាំងនេះគឺត្រូវការការផ្តោតអារម្មណ៍ច្រើន ដើម្បីធ្វើឲ្យប្រតិបត្តិការងារមានភាពត្រឹមត្រូវ និងច្បាស់លាស់ ហេតុនេះកាហ្វេគឺជាមធ្យោបាយដល់ល្អបំផុតដើម្បីជួយបង្កើនឲ្យមានការបំពេញការងារបានដោយរលូន។ 

រូបភាពតំណាង

៣.កាហ្វេជួយបង្កើនអាដ្រេណាលីន (andrenalin)

ជាតិកាហ្វេអ៊ីនជួយបង្កើន អាដ្រេណាលីន ដែលវាធ្វើឲ្យអ្នកផឹកកាហ្វេមានការកើនឡើងកំលាំង និងភាពស្វាហាប់។ ហើយម្យ៉ាងទៀតវាដូចជាកន្លែងរបស់ខួរក្បាលដែលសរសៃប្រសាទ ដែលត្រូវបានគេស្គាល់ថាមានអរម៉ូនធ្វើឲ្យងងុយគេង។ ដូច្នេះហើយជាទូទៅនៅពេលដែលយើងទទួលទានកាហ្វេអ៊ីន វាជួយឲ្យយើងមិនងងុយគេង។

រូបភាពតំណាង

៤.ការផឹកកាហ្វេមុនពេលធ្វើលំហាត់ប្រាណ ជួយបង្កើនភាពស្វាហាប់នៅពេលហាត់ប្រាណ

វាគឺសម្រាប់អ្នកដែលហាត់ប្រាណជាប្រចាំ។ ហើយជាតិកាហ្វេអ៊ីនគឺជាអាស៊ីត ergogenic ដែលជួយឲ្យមានភាពស្វាហាប់នៅក្នុងការហ្វឹកហាត់ ឲ្យទទួលបានប្រសិទ្ធភាព ឬមានថាមពលនៅក្នុងការហាត់ប្រាណបានយូរ។ ម្យ៉ាងទៀតវាក៏មានគុណសម្បតិ្តនៅក្នុងការដុតបំផ្លាញជាតិខ្លាញ់ឲ្យមានការបាត់បង់កាល់ឡូរីច្រើន ហើយវាបង្កើនការដុតកាល់ឡូរីបាន ៤ភាគរយ ក្នុងរយៈពេល២ម៉ោងកន្លះ។ 

រូបភាពតំណាងនៃការទទួលទានកាហ្វេមុនពេលធ្វើលំហាត់ប្រាណ

៥.ការផឹកកាហ្វេជួយបង្កើនការចងចាំ និងជំនាញនៅក្នុងការគិត

ជាតិកាហ្វេអ៊ីនមិនត្រឹមតែជួយបង្កើនសមត្ថភាពខាងគំនិត ប្រាជ្ញាប៉ុណ្ណោះទេ តែវាក៏ជួយឲ្យមានជំនាញនៅក្នុងការគិតផងដែរ។ ដោយយោងតាមការសិក្សារបស់ទស្សនាវដ្តីនៃអាហារូបត្ថម្ភ (Journal of Nutrition)បានរកឃើញថា អ្នកផឹកកាហ្វេជាប្រចាំជាពិសេសអ្នកដែលមានអាយុលើសពី ៧០ឆ្នាំទទួលបានលទ្ធផលល្អប្រសើរលើការធ្វើតេស្តនៃមុខងារខាងបញ្ញាស្មារតី។ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]