ប៉ូឡូញ៖ នារីវ័យក្មេងសញ្ជាតិប៉ូឡូញម្នាក់ ហេតុតែចង់បំពេញនូវក្តីសុបិនរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យទទួលបាន នូវរូបសម្រស់ស្រស់ស្អាតជាទីទាក់ទាញ សុខចិត្តហ៊ានចំណាយប្រាក់អស់យ៉ាងច្រើន ឆ្លងកាត់ការវះកាត់កែសម្ផស្ស ក្រោមមុខកាំបិតដ៏មុតស្រួច ដើម្បីផ្លាស់ប្តូរខ្លួនឯងឲ្យដូចទៅនឹង តុក្កតាកូនក្រមុំបាប៊ី (Barbie) ។

នាង Anella An មានវ័យ២៥ឆ្នាំ ត្រូវបានគេស្គាល់ថា ជាស្ថាបត្យករស្រីម្នាក់ រស់នៅក្នុងទីក្រុង Poznan ភាគខាងលិចប្រទេសប៉ូឡូញ។ Anella បានអះអាងខ្លួននាងថា ជាមនុស្សដំបូងគេបង្អស់ សម្រាប់ក្នុងប្រទេសដែលនាងរស់នៅ (ប៉ូឡូញ) ដែលមានរូបរាងប្លែកស្រស់ស្អាតខុសពីគេ ជាមួយនឹងជីវិតនៃការរស់នៅ ក៏ដូចទៅនឹងតុក្កតាបាប៊ី។ នាងតែងតែហៅខ្លួនឯងថា “First Polish Barbie” (ឬមនុស្សតុក្កតាបាប៊ីប៉ូឡូញដំបូងគេ) ថែមទៀតផង។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កន្លងមកនាង Anella ធ្លាប់បានធ្វើការវះកាត់កែសម្ផស្សអស់ជាច្រើនកន្លែងមកហើយ នៅលើរាងកាយរបស់នាង។ ជាក់ស្តែង ក្រោយពីនាងបានវះកាត់កែខ្ទង់ច្រមុះរួចរាល់ Anella បានសារភាពថា នាងនៅតែមិនអស់ចិត្ត នឹងងបន្តចំណាយលុយខ្ទង់ ៣០,០០០ផោន (ប្រហែលជិត ៤ម៉ឺនដុល្លារអាមេរិក) បន្ថែមទៀត ដើម្បីកែបបូរមាត់ និងពង្រីកដើមទ្រូង ឲ្យកាន់តែធំជាងនេះផងដែរ។

ប៉ុន្តែបើនិយាយទាក់ទងទៅនឹងចង្កេះរបស់នាងវិញ Anella អះអាងថា គឺវាមានរាងតូចស្រាប់បែបនេះពីធម្មជាតិតែម្តង ដោយមិនមានវះកាត់ ឬដកឆ្អឹងត្រង់កន្លែងណាមួយចេញឡើយ។

នាង Anella An មានវ័យ២៥ឆ្នាំ ត្រូវបានគេស្គាល់ថា ជាស្ថាបត្យករស្រីម្នាក់ រស់នៅក្នុងទីក្រុង Poznan ភាគខាងលិចប្រទេសប៉ូឡូញ

ថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុកមួយ ស្រីស្អាតដូចតុក្កតាបាប៊ី ដែលមានអាជីពជាតារាម៉ូដែលក្រៅម៉ោង និងចូលចិត្តដើរផ្សារ (Shopping) រូបនេះ បាននិយាយថា ពេលខ្លះអ្វីៗវាតែងកើតឡើង ទាំងមិនបានគ្រោងទុកឡើយសម្រាប់នាង។ មនុស្សជាច្រើនតែងតែរអ៊ូរទាំ សូម្បីតែរឿងតូចតាចសោះ តាំងពីសក់ក្បាលឡើង ប៉ុន្តែសម្រាប់នាងវិញ វាគ្រាន់តែជារឿងធម្មតាមួយប៉ុណ្ណោះ ប្រសិនណាបើនាងស្រលាញ់ចង់បានហើយ នាងត្រូវតែប្តេជ្ញាធ្វើវាឲ្យបាន។

បន្ថែមលើនេះ បើទោះបីជា មានអ្នកមួយចំនួនរិះគន់ថាឲ្យនាង ទៅលើការវះកាត់កែសម្ផស្សនេះក្តី ក៏ Anella មិនខ្វល់ ព្រោះនាងទទួលស្គាល់ថា នាងជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វី ដែលប្លែកៗចម្លែកខុសពីគេ។ ម្យ៉ាងវិញទៀត នេះក៏ជាអ្វីដែលនាងចង់បាន និងជាក្តីស្រមៃតែមួយគត់ ចង់ក្លាយខ្លួនជា Barbie គឺជាតុក្កតាកូនក្រមុំដ៏ស្រស់ស្អាត ដែលគ្រប់គ្នាស្រលាញ់ចូលចិត្តផងដែរ។

គួរឲ្យដឹងថា គណនីអីុនស្តាក្រាមរបស់នាង Anella ទទួលបានអ្នកចុចតាមដាន (Follow) ជាច្រើនរហូតដល់ទៅជាង៤ម៉ឺននាក់។ ក្នុងនោះនាងក៏តែងរងពាក្យរិះគន់ សើចចំអក និងការសរសើរផងដែរ។

អ្នកលេងបណ្តាញសង្គមខ្លះនិយាយថា៖ «ប្រសិនណាបើបបូរមាត់នាងរាងតូចជាងនេះ មើលទៅនាងពិតជានារីដ៏ស្រស់ស្អាតមែនទែន។ ប៉ុន្តែជារួម លក្ខណៈសម្បត្តិ ក៏ដូជាចរិតលក្ខណៈដែលនាងបានបង្ហាញចេញមក ពិតជាគួរឲ្យចាប់អារម្មណ៍ គឺជាមនុស្សដ៏ល្អម្នាក់យ៉ាងដូច្នោះដែរ»

រីឯអ្នកលេងបណ្តាញសង្គមផ្សេងទៀតបាននិយាយថា៖ «នាង? ស្អាត? នាងមើលទៅដូចជាបិសាចទៅវិញទេ! ហើយបើមើលឲ្យកាន់តែយូរ នាងប្រៀបបីដូជាមនុស្សម្នាក់ ដែលកើតមកមិនប្រក្រតី សតិមិនល្អ»

ចុះសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ ? 

Anella បានអះអាងខ្លួននាងថា ជាមនុស្សដំបូងគេបង្អស់សម្រាប់ក្នុងប្រទេសដែលនាងរស់នៅ (ប៉ូឡូញ) ដែលមានរូបរាងប្លែកស្រស់ស្អាតខុសពីគេ ជាមួយនឹងជីវិតនៃការរស់នៅ ក៏ដូចទៅនឹងតុក្កតាបាប៊ី
នាងតែងតែហៅខ្លួនឯងថា “First Polish Barbie” (តុក្កតាបាប៊ីប៉ូឡូញដំបូងគេ) ថែមទៀត
Anella និយាយថា នាងនឹងកែបបូរមាត់ និងពង្រីកដើមទ្រូង ឲ្យកាន់តែធំជាងនេះ
Anella និយាយថា នាងនឹងកែបបូរមាត់ និងពង្រីកដើមទ្រូង ឲ្យកាន់តែធំជាងនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]