ភ្នំពេញ៖ ធម្មតាតារាៗនៅក្នុងសង្គមសិល្បៈ តែងតែមានសម្រស់ស្រស់ស្អាតគួរជាទីពេញចិត្តរបស់អ្នកគាំទ្រ និងមហាជនទូទៅយ៉ាងខ្លាំង។
ហើយបើនិយាយពីរាងវិញ គឺពិតជាស្វែលស្អាត មានកម្ពស់ខ្ពស់ៗ ចំណែកឯច្រមុះក៏ស្រួចៗខ្លាំង ជាពិសេសគឺពួកគេក៏មានសម្បុរ ស ស្អាត មិនថាអ្នកសម្តែង អ្នកចម្រៀង អ្នកដើរម៉ូត ឬពិធីករ ពិធីការិនី តាមកម្មវិធីកម្សាន្តនោះទេ។
ប៉ុន្តែបើក្រឡេកមកមើលតារាចម្រៀង និងតារាសម្តែងប្រុសទាំងអស់នេះវិញ គឺមានសម្រស់ស្រស់សង្ហា ទោះបីជាពួកគេមានសម្បុរខ្មៅស្រអែមបន្តិចមែន និងថែមទាំងទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើននាក់។
ជាក់ស្តែងរួមមានដូចជា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ ដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកទស្សនិកជនតាមរយៈរឿងភាគ «សិសិររដូវក្នុងបេះដូង» តារាសម្តែងសម្បុរស្រអែមស្រស់លោក ញ៉ែម សុគន្ធ លោក ឆឹម សក្កដា លោក អ៊ុន សុធា ព្រមទាំងម្ចាស់ពានរង្វាន់ក្នុងកម្មវិធីប្រលងចម្រៀង លំដាប់ថ្នាក់ពិភពលោកចំនួនពីរដួងទៀត គឺលោក នី រតនា និងលោក ថែល ថៃ ផងដែរ ដែលសុទ្ធតែជាតារាចម្រៀង ទើបនឹងរះ។
តារាប្រុសប៉ុន្មានដួងនេះ សុទ្ធតែមានសម្បុរខ្មៅស្រអែម មិនសៗដូចតារាប្រុសដទៃៗទៀតទេ ប៉ុន្តែពួកគេពិតជាមានសម្រស់ស្រស់សង្ហា និងមានភាពទាក់ទាញជារបស់ខ្លួន ម្នាក់មួយបែបៗផ្សេងពីគ្នា ឬដែលយើងអាចហៅបានម្យ៉ាងទៀតថា សម្បុរខ្មៅមែន តែខ្មៅស្រស់៕
ទស្សនាកម្រងរូបភាពពីតារាប្រុសទាំងអស់នេះ ដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]