ថៃ៖ ក្រោយពីរឿងភាគដែលទទួលបានការគាំទ្រ និងកោតសរសើរខ្លាំងពីមហាជន “ភ្លើងបុណ្យ” បានឈានដល់ទីបញ្ចប់ តួអង្គដែលគេចាប់អារម្មណ៍បំផុតនោះគឺ កុមារា Tarit Thunsom ដែលសម្តែងជាតួអង្គប្រុសJo ត្រូវជាកូនប្រុសតួស្រី ចៃរើង សម្តែងដោយ Janie Thienphosuwan។

រំលឹកទៅដល់ឈុតឆាកសម្តែងក្នុងរឿងនេះ កុមារាវ័យជាង២ខួប មុខគួរឲ្យក្នាញ់ម្នាក់នេះ ហាក់មានភាពឆ្លាតវៃ និងមានភាពរឹងមាំ ក្នុងការសម្តែងណាស់។

តែផ្ទុយទៅវិញ ក្រោយរឿងភាគដ៏ល្បីល្បាញមួយនេះបានចប់សព្វគ្រប់ហើយ គេសង្កេតឃើញ កុមារាតូចTarit ហៅប្រុស Jo បានចូលមន្ទីរពេទ្យ ក្នុងអាការៈជំងឺធ្ងន់ធ្ងរ ដោយមានការទៅសួរសុខទុក្ខ ពីសំណាក់តារាល្បីជាច្រើន រួមមានតារាសម្តែង Bella និងលោក Pong Nawat ផងដែរ។

តួយ៉ាង តាមរយៈបណ្តាញសារព័ត៌មានរបស់ប្រទេសថៃ បញ្ជាក់ប្រាប់ថា ប្រុសតូចJo មានជំងឺដ៏កាចសាហាវ រហូតដល់ថ្នាក់ត្រូវកោរសក់ចេញទាំងអស់។ 

យ៉ាងណាមិញក៏សូមជូនពរ កុមារាតូច Tarit Thunsom ឲ្យឆាប់ជាសះស្បើយពីជំងឺមួយនេះផងចុះ៕

កុមារា Tarit Thunsom ហៅប្រុស Jo ពេលនៅមន្ទីរពេទ្យ
កុមារា Tarit Thunsom ហៅប្រុស Jo ពេលនៅមន្ទីរពេទ្យ
កុមារា Tarit Thunsom ហៅប្រុស Jo ពេលនៅមន្ទីរពេទ្យ
កុមារា Tarit Thunsom
កុមារា Tarit Thunsom
កុមារា Tarit Thunsom
កុមារា Tarit Thunsom
កុមារា Tarit Thunsom​ ពេលសម្តែងក្នុងរឿង
កុមារា Tarit Thunsom​ ពេលសម្តែងក្នុងរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]