បុគ្គលិករបស់ហាងភីហ្សា មួយកន្លែង នៅសហរដ្ឋអាមេរិក ដែលមានមុខងារជា អ្នកដឹក ជញ្ជូនភីហ្សា បានបាញ់នោមដាក់ទ្វារផ្ទះរបស់អតិថិជនម្នាក់ ដោយសារតែរូបគេ មានការមួរម៉ៅ ចំពោះការមិនបានអោយប្រាក់ធីប។

អតិថិជនរូបនោះ មានឈ្មោះ Teply គាត់បានប្រាប់ទៅអ្នកគ្រប់គ្រងហាងភីហ្សា ដើម្បីបញ្ជាក់ពីហេតុការណ៍នេះ ក្រោយពីគាត់បានឃើញ វីដេអូក្នុងកាមេរ៉ាសុវត្តិភាព ដែលបំពាក់នៅមុខផ្ទះរបស់គាត់ ហើយបុគ្គលិករូបនោះត្រូវបានបណ្តេញចោលផងដែរ ដោយសារ តែទង្វើអសីលធម៌របស់គេ។ ស្រ្តីអតិថិជនរូបនេះ បានជាវភីហ្សា និង អាហារ ផ្សេងទៀត អស់តម្លៃ ១៣៨.៣៥ ដុល្លា ហើយបានចុះហត្ថលេខាទទួល ដែលសរសេរ ជាអក្សរថា “single mom sorry” ដោយចង់បា្រប់ថា រូបគាត់គ្មាននូវសល់ប្រាក់សំរាប់ថ្លៃធីបទេ។

សូមបញ្ជាក់ផងដែរថា នៅសហរដ្ឋអាមេរិក គឺបុគ្គលិកដឹកភីហ្សា ពឹងផ្អែកមួយចំណែកធំផង ដែរទៅលើប្រាក់ធីបនេះ ក្រៅពីប្រាក់ខែដែលគេទទួលបានតិចតួចដែរនោះ ដោយគិតជា មធ្យម អាចរកបាន ជាង ២ដុល្លា ក្នុង១ម៉ោង ពីថ្លៃធីបនេះ។

តើប្រិយមិត្ត យល់ថានេះជាកំហុសរបស់អ្នកទិញដែររឺទេ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]