បរទេស៖ កាលពីរដូវកាល Halloween កន្លងទៅនេះ ក្មេងប្រុសម្នាក់ ត្រូវបានម្តាយស្លៀកពាក់ និងតុបតែងខ្លួនឡើងដូចតុក្កតាខ្មោច Annabelle នៅក្នុងរឿង The Conjuring យ៉ាងអ៊ីចឹង។ 

តាមពិតទៅ ក្មេងប្រុសម្នាក់នេះ មិនសូវជាពេញចិត្តនឹងឈុតនេះប៉ុន្មានទេ ប៉ុន្តែម្តាយរបស់គេចង់ផ្តល់ភាពរីករាយ និងការចងចាំដែលមិនអាចបំភ្លេចបានទៅគេ។ បន្ទាប់ពីម្តាយរបស់គេបានបញ្ចុះបញ្ចូលអស់រយៈពេល១សប្តាហ៍ ចុងក្រោយទើបគេដាច់ចិត្តយល់ព្រមស្លៀកឈុតនេះ។

ស្របពេលម្តាយកូន២នាក់នេះ កំពុងចូលរួមកម្មវិធី Halloween មួយ ពួកគេក៏បាននឹកឃើញថា ពួកគេត្រូវមានការណាត់ជួបជាមួយពេទ្យធ្មេញចំថ្ងៃតែមួយ។ មិនបង្អង់យូរ ពួកគេក៏បានប្រញ៉ាប់ប្រញ៉ាល់ទៅកាន់គ្លីនីកធ្មេញ ទាំងដែលខ្លួនកំពុងស្លៀកឈុតដ៏គួរឲ្យខ្លាចនោះ។

គ្រាន់តែពួកគេទៅដល់គ្លីនីកភ្លាម គ្រូពេទ្យ និងជំនួយការពេទ្យ ចាប់ផ្តើមទប់សំណើចមិនជាប់ ហើយក៏ផ្ទុះសើចខ្លាំងៗតែម្តង។ ទោះជាយ៉ាងណា ក្មេងប្រុសម្នាក់នេះ នៅតែមុខស្រពោនដដែល។ ពិតជាគួរឲ្យអាណិតមែន!

រូបភាពប៉ុន្មានសន្លឹករបស់ក្មេងតូច Annabelle ត្រូវបានបង្ហោះចូលក្នុងហ្វេសប៊ុក ហើយក៏ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិបែបកំប្លែងៗជាច្រើនផងដែរ៕

ចង់ដឹងថា ទឹកមុខរបស់ក្មេង Annabelle ពិតជាគួរឲ្យអស់សំណើចយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖

ទឹកមុខដែលត្រូវម្តាយបង្ខំឲ្យតែងខ្លួនជាខ្មោច Annabelle ធ្វើឲ្យពេទ្យធ្មេញសើចចង់គាំង
ទឹកមុខដែលត្រូវម្តាយបង្ខំឲ្យតែងខ្លួនជាខ្មោច Annabelle ធ្វើឲ្យពេទ្យធ្មេញសើចចង់គាំង
ទឹកមុខដែលត្រូវម្តាយបង្ខំឲ្យតែងខ្លួនជាខ្មោច Annabelle ធ្វើឲ្យពេទ្យធ្មេញសើចចង់គាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]