បច្ចុប្បន្ន ទូទឹកកកមិនត្រឹមតែជាឧបករណ៍ដើម្បីក្លាស្សេទុកដាក់ម្ហូបចំណីអាហារប៉ុណ្ណោះទេ វាបានវិវត្តទៅជាសម្ភារៈដែលទំនើបទាន់សម័យ និងមានការរចនាស្អាតទាក់ទាញ ដែល ត្រូវបានយកតាំងលម្អក្នុងផ្ទះទៀតផង។

ដើម្បីជ្រើសរើសទូទឹកកកឲ្យស័ក្តិសមទៅនឹងផ្ទះបាយរបស់អ្នក អ្នកគួរពិចារណាលើ 5 ចំណុច ដូចខាងក្រោម៖

1. ទំហំទូទឹកកក៖ ជាទូទៅ ទូទឹកកកភាគច្រើនមាន ៤ប្រភេទ៖

French door: គឺមានទ្វារ ២ បើកចេញមកក្រៅ ហើយកន្លែងបង្កកគឺស្ថិតនៅខាងក្រោម។

Side-by-side: គឺមានទ្វារ ២ បើកចេញមកក្រៅ ហើយកន្លែងបង្កក និងកន្លែងទុករក្សា ឲ្យត្រជាក់ គឺនៅចំហៀងម្ខាងម្នាក់ ។

Top freezer: ទូទឹកកកដែលកន្លែងបង្កកនៅខាងផ្នែកខាងលើ ហើយកន្លែងទុករក្សា ឲ្យត្រជាក់ គឺនៅខាងក្រោម។

Bottom freezer: កន្លែងទុករក្សាឲ្យត្រជាក់គឺនៅផ្នែកខាងលើ ដែលកន្លែងបង្កកនៅឯ ខាងក្រោម។

ចំពោះជាលក្ខណៈគ្រួសារ ចួលចិត្ត ទួទឹកកក ដែលមានទំហំធំ និងអាចងាយស្រួលក្នុងការ ទុកដាក់ម្ហូបចំណីអាហារ គឺប្រភេទ ទូទឹកកក French Door។ ចំណែក ប្រភេទ Side-by-side គឺល្អសម្រាប់ទិញឥវ៉ាន់ច្រើនហើយ យកមកបង្កកទុក។ ចំណែកឯ ម្ហូបអាហារស្រស់ៗ ដែលងាយស្រួលយក ពីទូទឹកកកប្រភេទ Bottom freezer ហើយ ចំណែកឯទូទឹកកក ដែលភាគច្រើនគេចង់បានប្រើប្រាស់ គឺប្រភេទ Top freezer ។ បើសិនជាអ្នកនៅតែសង្ស័យថា មិនដឹងថាទិញ ទូទឹកកក ប្រភេទមួយណា គឺ ទិញយកប្រភេទធំទៅ។ 

ទូទឹកកកសាមសុង

2. ការរក្សាទុកបន្លែ និងផ្លែឈើឲ្យនៅស្រស់

ដើម្បីចៀសវាងខ្មាស់គេនៅពេលមានភ្ញៀវមកលេង ព្រោះចានផ្លែឈើ តែបែរជាធុំក្លិនឆ្អាបត្រី វិញនោះ យើងសូមណែនាំ ទូទឹកកកសាមសុង side by side ជាមួយប្រព័ន្ធត្រជាក់ 3 ដង ដែលធ្វើឡើងសម្រាប់រក្សាស៊ីតុណ្ហភាពត្រជាក់ 3 កន្លែង ខុសគ្នា ហើយវាជួយកាត់បន្ថយ ការលាយលំបញ្ចូលក្លិនទៅវិញទៅមក។ ទូទឹកកកប្រភេទនេះ អាចជួយឲ្យយើងកំណត់ សីតុណ្ហភាពខុសៗគ្នាពីផ្នែកមួយទៅផ្នែកមួយ តាមប្រភេទម្ហូបអាហារ និងភេសជ្ជៈ។ 

ទូទឹកកកសាមសុង

3. ជាកន្លែងពិសេសមួយដែលអាចទុកដាក់អ្វីគ្រប់យ៉ាង

នៅពេលដែលអ្នកស្ថិតក្នុងភាពប្រញាប់ប្រញាល់ ទូទឹកកកដែលមានផ្នែកពិសេសមួយៗជួយ ទប់ស្កាត់វត្ថុដែលច្របូលប្របល់ និងអាចធ្វើឲ្យការរៀបចំយ៉ាងឆាប់រហ័ស និង ងាយស្រួល រកទៀតផង។ វាមានប្រព័ន្ធបញ្ជាក្នុងការកំណត់សីតុណ្ហភាព ដែលមាននៅលើធ្នើរលោហៈ ដែលអាចដោះចេញបានរបស់ទូទឹកកកសាមសុង។ 

ទូទឹកកកសាមសុង

4. ប្តូរមុខងារពីកន្លែងត្រជាក់ ទៅជាកន្លែងបង្កក

នៅពេលមានកម្មវិធីជប់លៀងនៅផ្ទះម្តងៗអ្នកនឹងត្រូវទីតាំងធំទូលាយដើម្បីទុកដាក់របស់របរ និងម្ហូបចំណីសម្រាប់ភ្ញៀវ កុំឲ្យឆាប់ខូច ដូច្នេះ អ្នកអាចប្តូរកន្លែងក្លាស្សេធម្មតា មកជាកន្លែងបង្កកវិញ តាមរយៈទូទឹកកក ប្រភេទ Samsung French Door ។  

ទូទឹកកកសាមសុង

5. កន្លែងយកទឹក និងទឹកកកនៅជាប់ខាងក្រៅទ្វារ

ទូទឹកកក Samsung French Door មានកន្លែងបង្ហូរទឹក និងទម្លាក់ទឹកកក នៅខាងក្រៅ ដែលងាយស្រួល និងលឿនទាន់ចិត្ត ។ ជាមួយនឹងប្រព័ន្ធទឹកដ៏ទំនើបគួរជាទីទុកចិត្តនៅដៃទ្វារ ទូទឹកកក វាអាចជួយឲ្យអ្នកនឹងក្រុមគ្រួសារប្រើប្រាស់ទឹក និងទឹកកក កាន់តែងាយស្រួល៕

ទូទឹកកកសាមសុង
ទូទឹកកកសាមសុង
ទូទឹកកកសាមសុង
ទូទឹកកកសាមសុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]