(ភ្នំពេញ)៖ កន្លងមកមហាជនបានដឹងហើយថា អស់រយៈពេល៥ឆ្នាំមកហើយ ដែលលោក ជួប ច័ន្ទកក្កដា ហៅកញ្ញា រ៉ូលីន តែងតែធ្វើខ្លួនជាមនុស្សស្រី និងព្យាយាមរកនឹកអ្វីដែលប្លែកៗ ថ្មីៗ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន មានការពេញចិត្ត រីករាយ ជាមួយនឹងកាយវិការម្ញ៉ិកម្ង៉ក់ ទឹកមុខក្រមិចក្រមើម ដូចជានារីរបស់នាង ធ្វើឲ្យម្ដាយរបស់លោកមានសេចក្ដីសុខ ក្នុងជីវិត រស់នៅបានសុខស្រួល។ ប៉ុន្តែបន្ទាប់ពីម្ដាយរបស់រ៉ូលីន ទទួលមរណភាព តារាចម្រៀងមានសមត្ថភាព ច្រៀងបានសំឡេងទាំងប្រុស ទាំងស្រី លោក រ៉ូលីន ក៏បានចាប់ផ្ដើមរៀបចំ គោលដៅជីវិតសារជាថ្មីម្ដងទៀត។

កាលពីថ្មីៗនេះ ស្រាប់តែ លោក ជួប ច័ន្ទកក្កដា ហៅ រ៉ូលីន បានប្រកាសថា រូបលោកនឹងដកខ្លួន ដើរចេញពីសង្គមសិល្បៈ នៅអាយុ៣៥ឆ្នាំ ដោយហេតុផល មានភាពហត់នឿយ និង ចង់យកពេលវេលា ក្រោយពេលវេលាឈប់ពីសិល្បៈទាំងនោះ មកចំណាយពេលវេលាដើរកម្សាន្ត សម្រាកលំហែកាយ ទៅក្រៅប្រទេស ពោលគឺឈប់តុបតែងខ្លួនជាមនុស្សស្រី និង អាចលែងដើរ លើវិថីនេះរហូត។

លោក រ៉ូលីន និយាយទាំងទឹកមុខញញឹម ប៉ុន្តែហាក់មានរឿងលាក់បាំងជាច្រើននៅក្នុងចិត្ត នៅក្នុងថ្ងៃបើកសម្ភោធរឿង«សរសរកន្លោង» ប្រាប់ Khmertalking ឲ្យដឹងថា «ចាសអូន.! ខ្ញុំគិតថា នឹងចូលនិវត្តន៍នៅអាយុ៣៥ ឆ្នាំ ព្រោះខ្ញុំមានអាយុច្រើន ហើយពិបាកពាក់កែង ហើយរូបរាងខ្ញុំមិនស័ក្តិសមដូចមុន។ កន្លងមក ខ្ញុំខិតខំធ្វើការ មិនដឹងភាពនឿយហត់ ដើម្បីគ្រួសារ ដើម្បីម្ដាយខ្ញុំ និងដើម្បីគ្រួសារថ្កុំថ្កើន ពេលនេះអត់ពីម្ដាយខ្ញុំទៅ ខ្ញុំមិនចង់ធ្វើការងារសិល្បៈនេះបន្តទេ គឺចង់ចំណាយពេលវេលា ក្រោយពេលអាយុ៣៥ឆ្នាំ ដើរលេងជុំវិញពិភពលោក ព្រមទាំងចង់មានហាងកាហ្វេមួយ ផ្ទាល់ខ្លួន»។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ លោក ជួប ច័ន្ទកក្កដា កំពុងមមាញឹកនឹងការងារសិល្បៈជាខ្លាំង ដោយធ្វើជាពិធីករ ច្រៀងនៅខាងក្រៅ និងទទួល Event (MC នៅតាមកម្មវិធីដូចជា Cambodian NetIdol By Cellcard និងពិធីករ-ពិធីការិនី តាមកញ្ចក់ទូរទស្សន៍) ព្រមទាំងជាប់ថតខ្សែ ភាពយន្ត២រឿង ផងដែរ៕

រ៉ូលីន
រ៉ូលីន
រ៉ូលីន

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន