កាលពីខែមុននេះ ក្នុងទស្សនាវដ្ដី TIME បានផ្សាយពី មា្ដយជនជាតិអាមេរិចម្នាក់ បំបៅកូនអាយុ ៣ឆ្នាំ ឈ្មោះ Jamie Lynne Grumet ដែលបានដាក់នៅ ក្របខាងមុខសៀវភៅទៀតផង។ យោងតាមការស្ទង់ពីអាយុ របស់ម្ដាយទូទៅដែលអាច បំបៅកូនដោយទឹកដោះ ជាមធ្យម គឺនៅក្រោមអាយុ ៤០ឆ្នាំ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ទស្សនាវដ្ដី Woman’s Day ក៏បានចុះផ្សាយ ពីស្រ្ដីដែលមានអាយុ ៥០ឆ្នាំម្នាក់ អាចបំបៅដោះ កូនស្រីរបស់គាត់អាយុ៤ឆ្នាំ បានដល់ទៅ ៤ដងក្នុងមួយថ្ងៃ។

អ្នកស្រី Maha al Musa គាត់មានអាយុ ៥០ឆ្នាំ មានកូនចំនួនបីនាក់ ក្នុងបន្ទុក។ អ្នកស្រីបានប្រាប់ដល់ ទស្សនាវដ្ដី Woman’s Day ថា គាត់ពិតជាមានមោទនៈភាពណាស់ដែលគាត់ នៅអាចបំបៅដោះ កូនរបស់គាត់ គឺពេលព្រឹក ពេលយប់ និងពីរដងផ្សេងទៀតក្នុងមួយថ្ងៃ។ អ្នកស្រី Maha និយាយបន្ថែមថា គាត់មិនមានការខ្មាស់អៀន ចំពោះការផ្សព្វផ្សាយ ពីរឿងរបស់គាត់នោះទេ ពីព្រោះ នេះគឺជាសមត្ថភាពរបស់មនុស្សម្នាក់ៗ។

សុខភាពគឺជារឿងសំខាន់ ខ្ញុំយល់ថាឲ្យតែម្ដាយមានសុខភាពល្អ បរិភោគអាហារគ្រប់គ្រាន់ គាត់នឹងមានលទ្ធភាពផ្ដល់ទឹកដោះ ជូនកូនរបស់គាត់បាន តើប្រិយមិត្តយល់យ៉ាងណា?

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]