(ភ្នំពេញ)៖ តារាចម្រៀងក្រម៉ិចក្រម៉ើម ពូកែលេងពាក្យលេងសំដី កញ្ញា សុភ័ក្រ កុសុម៉ា គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ហាក់បីដូចជា ក្ដោបក្ដាប់ប្រជាប្រិយភាព ពីសំណាក់ទស្សនិកជន បានយ៉ាងឆាប់រហ័ស តាមរយៈការសម្ដែងនូវកាយវិការក្រម៉ិចក្រម៉ើម លេងសើច ប្រើប្រាស់ពាក្យពេចន៍ កំប្លុកកំប្លែង ធ្វើឲ្យទស្សនិកជនផ្ទុះសំណើច នឹងវត្តមានរបស់នាងគ្រប់ៗគ្នា។ ជាមួយនឹងចរិតរួសរាយរាក់ទាក់ មិនសូវចេះប្រកាន់ឫកពារ របស់តារាស្រី សុភ័ក្រ កុសុម៉ា ត្រូវបានគេដឹងថា នាងតែងទទួលបានការស្រឡាញ់ ចូលចិត្តពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ របស់នាងផងដែរ ជាពិសេសមិត្តយុវវ័យ ដែលនិយមប្រើប្រាស់បណ្ដាញ ហ្វេសប៊ុកតែម្ដង។

ជាក់ស្ដែង កាលពីម្សិលមិញនេះ នាងបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុក ធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុក កត់សម្គាល់ឃើញថា នាងជាតារាស្រីមួយដួង ដែលមានការគាំទ្រ និងរាប់អាន ចូលចិត្ត ច្រើនពីអ្នកនៅជុំវិញខ្លួន របស់នាង។

ក្នុងនោះ កញ្ញាសម្បុរស្រអែម សុភ័ក្រ កុសុម៉ា បានបង្ហាញក្ដីរំភើបរបស់នាងថា «ការងារចប់ហើយ អរគុណដល់ក្រុមការងារ prohok_tv ទាំងអស់សំរាប់ការរាក់ទាក់ យកចិត្តទុកដាក់លើតួទាំងអស់ ថតសប្បាយចិត្តណាស់ថ្ងៃនេះ អ្វីដែលសំខាន់ អរគុណដល់អូនៗ ដែលរៀននៅចំរើនរដ្ឋ ដែលបានចូលចិត្តបង អរគុណណាស់ ហើយក៏រំភើបដែរ»។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ តារាសម្ដែង ដែលមានដើមកំណើត ចេញមកពីតារាចម្រៀង កំពុងមានភាពជោគជ័យខ្លាំង នៅក្នុងរង្វង់សិល្បៈខ្មែរ ដោយកាន់កាប់ជាពិធីការិនី ប្រចាំកម្មវិធី ទូរទស្សន៍ប៉ុស្ដិ៍បាយ័ន និងទូរទស្សន៍ MY TV។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏ត្រៀមចេញចម្រៀង Original Song ដែលជាសេចក្ដីត្រូវការរបស់ទស្សនិកជន នៅក្នុងវិស័យចម្រៀងផងដែរ៕

តារា​ក្រមិច​ក្រមើម សុភ័ក្រ កុសុម៉ា
តារា​ក្រមិច​ក្រមើម សុភ័ក្រ កុសុម៉ា
តារា​ក្រមិច​ក្រមើម សុភ័ក្រ កុសុម៉ា
តារា​ក្រមិច​ក្រមើម សុភ័ក្រ កុសុម៉ា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា