ខេត្តសៀមរាប​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យដឹងថា ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ចំនួន​៣៨​នាក់ ក្នុង​នោះ​​ ភ្ញៀវ​បរទេស​ចំនួន​៣៣​​នាក់ មក​ពី​ក្រុងព្រះសីហនុ ចូល​មក​សៀមរាប​ (​ពី​កើត​មក​លិច​) ​របស់​​ក្រុមហ៊ុន​វី​រៈប៊ុ​ន​​ថាំមួយគ្រឿង ខណៈ​កំពុង​​ឡើង​វ៉ារថយន្ត​ផ្សេង​​ទៀត ក៏ជ្រុលទៅ​​បុក​ជាមួយ​រថយន្ត​ដឹក​ដី​យ៉ាង​ពេញទំហឹង ​(​ក្នុងទិសដៅ​​បញ្ច្រាស​​គ្នា​ និង​មាន​ល្បឿន​លឿន) ​បណ្តាល​ឱ្យ​​ស្លាប់​អ្នកបើកបរ​ទាំង​សងខាង ព្រមទាំង​របួសធ្ងន់​-ស្រាល​ចំនួន​​៨​នាក់ ​(មាន​ជនជាតិ​បារាំង​របួសធ្ងន់​១ ស្រាល​១) និង​បង្ក​ឱ្យ​មាន​កក​ស្ទះ​ចរាចរណ៍​អស់​រាប់ម៉ោង ​។

ហេតុការណ៍​គ្រោះថ្នាក់​​​ដ៏រន្ធត់​នេះ​ ​​កើតឡើងកាលពី​​វេលា​ម៉ោង០​៦​ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ​ស្ថិត​នៅ​លើ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រា​សាទ​បាគង ខេត្តសៀមរាប ​។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ធ្វើ​ការត្រួតពិនិត្យ ដើម្បី​ដោះស្រាយតាមផ្លូវច្បាប់​ ។

រថយន្តក្រុង​របស់​​ក្រុមហ៊ុន​វី​រៈប៊ុ​ន​​ថាំមួយគ្រឿង ខណៈ​កំពុង​​ឡើង​វ៉ារថយន្ត​ផ្សេង​​ទៀត ក៏ជ្រុលទៅ​​បុក​ជាមួយ​រថយន្ត​ដឹក​ដី​យ៉ាង​ពេញទំហឹង
រថយន្តក្រុង​របស់​​ក្រុមហ៊ុន​វី​រៈប៊ុ​ន​​ថាំមួយគ្រឿង ខណៈ​កំពុង​​ឡើង​វ៉ារថយន្ត​ផ្សេង​​ទៀត ក៏ជ្រុលទៅ​​បុក​ជាមួយ​រថយន្ត​ដឹក​ដី​យ៉ាង​ពេញទំហឹង
ហេតុការណ៍​គ្រោះថ្នាក់​​​ដ៏រន្ធត់​នេះ​ ​​កើតឡើងកាលពី​​វេលា​ម៉ោង០​៦​ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ​វិច្ឆិកា ​ស្ថិត​នៅ​លើ​ចំណុច​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រា​សាទ​បាគង ខេត្តសៀមរាប

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ធ្វើ​ការត្រួតពិនិត្យ ដើម្បី​ដោះស្រាយតាមផ្លូវច្បាប់​
បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ធ្វើ​ការត្រួតពិនិត្យ ដើម្បី​ដោះស្រាយតាមផ្លូវច្បាប់​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]