ភ្នំពេញ៖ ផ្ដើមពីតារាកំប្លែងនិង សម្ដែង ដែលមានប្រជាប្រិយភាព នាយ ចឺម បានទទួលការគាំទ្រខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យភ្ញាក់ផ្អើល។

លើសពីនេះម្ចាស់បទ«មនុស្សប្រុសមានសង្សារច្រើន មិនមែនសុទ្ធតែសាវ៉ា»  រូបនេះក៏អាចបកស្រាយចម្រៀងបានយ៉ាងពិរោះ រហូតដល់មានកេរ្តិ៍ឈ្មោះល្បី ក្នុងវិស័យមួយនេះកាន់តែខ្លាំងទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីផ្ទុះបទល្បីជាច្រើនកន្លងមក គេសង្កេតឃើញថា ទីផ្សារចម្រៀងរបស់ ចឺម កាន់តែមានហាងឆេងទ្វេដង។

ជាក់ស្ដែង ម្សិលមិញនេះផលិតកម្មសាន់ដេ ក៏បានបង្ហោះបទថ្មី «ខានជួបគ្នា យូរអូនមានកូនមួយបាត់»របស់ នាយ ចឺម ក្នុងបណ្ដាញសង្គម ។

អ្វីដែលប្លែកអារម្មណ៍នោះគ្រាន់តែទស្សនា Mv បទថ្មីរនេះហើយ ប្រិយមិត្តមុខជានឹកអាណិត នាយចឺម ខ្លោចចិត្តជាក់ជាមិនខាន  ដោយសារតែអត្ថន័យ  ការសម្ដែង អមនឹងទឹកដមសម្លេង របស់លោក ពិតជាពិរោះចាក់ដោតបេះដូង ទស្សនិកជនខ្លាំងតែម្ដង៕

ចង់ជ្រាប ច្បាស់ទស្សនាវីដេអូទាំងអស់គ្នា៖ 

Mv បទថ្មីរបស់ ចឺម
នាយ ចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម