ភ្នំពេញ៖ នូណា គឺជាតួអង្គ កញ្ចនា នៅក្នុងរឿង«សិសិររដូវក្នុងបេះដូង» ដែលកំពុងតែទទួល បានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រ។

នៅក្នុងនោះផងដែរ ប្រិយមិត្តដែលនិយមតាមដានរឿងនេះ ច្បាស់ជាជ្រាបហើយថា តួអង្គកញ្ចនា មានអត្តចរិតបែបណានោះ។

ដោយឡែក ផ្អែកទៅផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា Hang Meas Khmer Drama បានបង្ហោះរូបរបស់ កញ្ចនាដោយសរសេរCaptionថា៖ “ក្នាញ់ម្នាក់នេះទេ?”។ បន្ទាប់ពីឃើញរូបភ្ជាប់ជាមួយCaptionបែបនេះហើយ បានធ្វើឲ្យអ្នកដែលនិយមគាំទ្រ រឿងភាគ មួយនេះ បានបង្ហាញអារម្មណ៍ខឹងលើនាងច្រើនមែនទែន ហើយថែមទាំងប្រើពាក្យសម្តីខ្លាំងៗ ថែមទៀតផង។ 

រូបដែលផេកហ្វេសប៊ុក Hang Meas Khmer Drama បង្ហោះ

ជាក់ស្តែង ទាំងនេះគឺ ដោយសារតែសមត្ថភាពនៃការសម្តែងរបស់នូណា ទើបបានធ្វើឲ្យអ្នកគាំទ្រមួយចំនួន ភ្លេចខ្លួនប្រើពាក្យបែបនេះដាក់រូបនាង។

យ៉ាងណាមិញ អត្តចរិតរបស់នូណា មិនដូចកញ្ចនានៅក្នុងរឿង«សិសិររដូវក្នុងបេះដូង» នោះទេ។ តាមការពិត ចរិតរបស់នាងនៅខាងក្រៅរួសរាយ និងគួរឲ្យស្រលាញ់ថែមទៀតផង៕

ចង់ដឹងចរិតរបស់នូណាយ៉ាងណានោះ តោះទស្សនាវីដេអូខាងក្រោម៖  

នូណា
នូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូណា