ភ្នំពេញ៖ ទីនទីន តារាសម្តែងវ័យក្មេងពន្លកថ្មី កំពុងទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈការសម្តែងរបស់ខ្លួន នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង»

យ៉ាងណាមិញ សម្រាប់រឿងភាគមួយនេះ គឺជាស្នាដៃដំបូងរបស់ ទីនទីន ប៉ុន្តែការសម្តែងរបស់គេ ពិតជាទទួលបានការកោតសរសើរ ច្រើនមែនទែន ពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស។ 

ទីនទីន

ដោយឡែក នៅយប់នេះ គឺជាភាគទី៦នៃរឿង«សិសិររដូវក្នុងបេះដូង» ហើយក៏ជាភាគចុងក្រោយ សម្រាប់ទីនទីន ដែលជាតួចិត្រាតូចផងដែរ។ មិនតែប៉ុណ្ណោះ ទីនទីន បានបង្ហោះសារមួយ នៅលើបណ្តាញសង្គម ដោយបង្ហាញអារម្មណ៍របស់ខ្លួន នៅយប់ម្សិលមិញថា៖ “ចាប់ពីស្អែកទៅ តួចិត្រាតូច ក្នុងរឿង សិសិររដូវក្នុងបេះដូង អស់វគ្គត្រឹមហ្នឹងហើយ ព្រោះដល់វគ្គចិត្រាធំវេញវ័យហើយ។ សូមអរគុណអ្នកទាំងអស់គ្នាដែលគាំទ្រ និងស្រលាញ់រូបខ្ញុំណាបាទ។ ជួបគ្នាក្នុង រឿងថ្មី និង MV ថ្មី ដែលត្រៀមថតឆាប់ៗនេះ បាទ”

ជាក់ស្តែង ទាំងនេះបានបង្ហាញឲ្យឃើញថា បន្ទាប់ពីបញ្ជប់រឿងមួយនេះហើយ ទីនទីន នៅតែមានស្នាដៃនៅក្នុងរឿងថ្មីៗ និង MV ផ្សេងៗបន្តទៀត សម្រាប់បម្រើអារម្មណ៍ ទស្សនិកជនដែលជាអ្នកគាំទ្រ ទីនទីន ផងដែរ៕ 

ទីនទីន
ទីនទីន
សារដែលទីនទីន បង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]