ភ្នំពេញ៖ ម្ចាស់ពានThe Voice Kids ប្អូនប្រុសពេជ្រ ថៃ ពីមួយថ្ងៃទៅមួយថ្ងៃ បានកសាងប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ជាមួយនឹងសមត្ថភាព បូករួមភាពក្លាហាន និងការនិយាយស្តីនោះ។

ជាការពិតណាស់ ក្រោយពីប្រលងចប់ភ្លាមពេជ្រ ថៃ ហាក់ឡើងកូដស្រឺតៗតែម្តង ព្រោះតែងតែមានមុខនៅក្នុងកម្មវិធីធំៗ មិនត្រឹមតែប៉ុណ្ណោះ ប្អូននឹងត្រៀមចេញបទថ្មីទៀត។

ជាក់ស្តែង ផ្អែកតាមទំព័រហ្វេសប៊ុក របស់ប្អូន បានបង្ហោះរូបភាពជាសម្លៀកបំពាក់ហាត់ក្បាច់គុណ និងភ្ជាប់ជាមួយសារថា៖«ថៃមកហាត់ក្បាច់គុណពូមីង»។

ចំណុចនេះ ធ្វើឲ្យអ្នកគាំទ្រខ្លះមានភាពងឿងឆ្ងល់ ថាប្អូនមានរាងតូចសោះក៏ប៉ុន្តែមានចិត្តស្រលាញ់ និងរៀនហាត់ក្បាច់គុណយ៉ាងដូច្នេះ ថែមទាំងមានពាក្យជូនពរដល់ប្អូនយ៉ាងច្រើនទៀតផង៕

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

អតីតបេក្ខភាព The Voice Kids ប្អូនប្រុសពេជ្រ ថៃ
អតីតបេក្ខភាព The Voice Kids ប្អូនប្រុសពេជ្រ ថៃ
ពេជ្រ ថៃមករៀនហាត់គុណបន្ថែម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ