កាលពីពេលថ្មីៗនេះ តារាម៉ូដែលជនជាតិប្រេស៊ីល បានស្លាប់ក្នុង អំឡុងពេលដែលធ្វើការវះកាត់ សម្រកទំងន់  នៅក្នុងគ្លីនិកមួយនៃ Sao Paolo ប្រទេសប្រេស៊ីល។

យ៉ាងណាមិញ Pamela Nascimento ដែលមានអាយុ ២៧ឆ្នាំ និងមានមុខរបរជាតារាបង្ហាញម៉ូតផង និងជាជំនួយការនៅក្នុងកម្មវិធីលេងហ្គេមមួយ បានសម្រេចចិត្ដធ្វើការវះកាត់ ជាលើកទី៣ ដើម្បីឲ្យក្បាលពោះរបស់នាងមាន សភាពរាបស្មើរ និងកាន់តែស្រស់ស្អាតជាងមុន។ ប៉ុន្ដែការវះកាត់លើកទី ៣របស់នាងត្រូវបានជួប នូវគ្រោះថ្នាក់ និងការបរាជ័យ ដោយក្នុងអំឡុងពេលដែលនាង ធ្វើការវះកាត់នាង បានបាត់បង់ឈាមជាច្រើន ដែលបណ្ដាលឲ្យនាងស្លាប់តែម្ដង។

សម្រាប់ក្រុមគ្រួសាររបស់នាង បែរជានិយាយថា មូលហេតុដែលពិតប្រាកដដែល ធ្វើឲ្យនាងស្លាប់គឺបណ្ដាលមកពី ការធ្លាយតម្រងនោម ខណៈពេលដែលក្រុមគ្រូពេទ្យរបស់ Green Hill នៅ Sao Paolo បានថ្លែងបញ្ជាក់ចុងក្រោយថា នាងបានស្លាប់ដោយសារតែការហូរឈាម ច្រើនចេញពីថ្លើមរបស់នាង ទៅវិញ។ ទោះបីជាយ៉ាងណា អ្វីដែលគេបានដឹងច្បាស់នោះគឺថា នាងធ្លាប់បានកែសម្ជស្សជាច្រើនរួចមកហើយ ដូចជា ដើមទ្រូង និងច្រមុះ។

តើប្រិយមិត្ដយល់យ៉ាងណា?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]