ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន តារាស្រីជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានបង្ហោះសារស៊ីជម្រៅមួយ ទៅកាន់លោក ឆឹម សក្កដា ដែលជាគូស្នេហ៍របស់ខ្លួន ដែលធ្វើមហាជនមួយចំនួន សរសើរនូវភាពផ្អែមល្ហែមរបស់ គូស្នេហ៍មួយនេះ។

ឯចំណែកកម្លោះរូបសង្ហាលោក ឆឹម សក្កដា វិញពេលដែលឃើញ អ្នកនាង ពេជ្រ សោភា បង្ហោះសារបែបនេះរួច លោកក៏មិនបង្អង់យូរ ហើយក៏បង្ហោះសារតបទៅនាងវិញភ្លាមៗថា៖ “មិនហត់ទេ មិនពិបាកទេ គ្រប់ពេលទោះនៅឆ្ងាយ មិនសូវជួបគ្នា តែបងតែងយល់ពីរការងារ សំខាន់គឺយើងពីរនាក់យល់ពីរគ្នាទៅវិញទៅមក អរគុណដែលទទួលយកបង អូននៅក្នុងអារម្មណ៏បងជានិច្ច បងសន្យាថានឹងការពារស្នេហាមួយនេះអោយបានល្អ”។

ទោះជាយ៉ាងណាក្តី សារដែលលោក ឆឹម សក្កដា បង្ហោះនេះ គឺមានន័យផ្អែមល្ហែម និងកាន់តែស៊ីជម្រៅជាង សាររបស់អ្នកនាង ពេជ្រ សោភា ទៅទៀត។ បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រមួយចំនួនបានបង្ហាញអារម្មណ៍រំភើប ហើយពួកគេពិតជាចង់ឃើញ អ្នកទាំងពីរចូលរោងការ ជាមួយគ្នាក្នុងពេលឆាប់ៗនេះ៕  

អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម​ សក្កដា
អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម​ សក្កដា
អ្នកនាង ពេជ្រ សោភា និង​លោក ឆឹម​ សក្កដា
សារដែលលោក ឆឹម សក្កដា តបទៅវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា