ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលបរាជ័យក្រុមខ្លាំង ហ្សកដានី ដោយលទ្ធផល ១-០ អម្បាញ់មិញនេះ។ 

ក្រុមភ្ញៀវ បានធើ្វការសម្រុកយ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះ ចាប់តាំងពីតង់ទី១ រហូតដល់ចប់ការប្រកួត ប៉ុន្ដែត្រូវបានអ្នកចាំទី ស៊ូ យ៉ាទី ជួយសង្រ្គោះបាន។ 

គ្រាប់បាល់១គ្រាប់គត់ដែលកើតឡើងក្នុងការប្រកួតនេះ គឺធើ្វបានដោយកីឡាករ Munther Abu Amarah នាទី១៧។ 

គួរបញ្ជាក់ដែរថា កាលពីជើងទី១ ហ្សកដានី បានលត់ កម្ពុជា ដល់ទៅ ៧ ទល់នឹង ០ ប៉ុន្ដែក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា នៅជើងទី២នេះ កម្ពុជា របូតគ្រាប់បាល់ត្រឹមតែ ១គ្រាប់ ប៉ុណ្ណោះ៕ 

កម្ពុជា ចាញ់ ហ្សកដានី ១-០

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]