ជប៉ុន៖ ប្រិយមិត្តដែលគាំទ្រ វិស័យសិល្បៈ ប្រហែលជាបានជ្រាបហើយថា ថ្ងៃនេះជាថ្ងៃប្រលងផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតសម្រស់ Miss International 2017 ដែលបានប្រារព្ធឡើងនៅប្រទេសជប៉ុន។

ក្នុងចំណោមបេក្ខភាពទាំងអស់ ក្នុងនោះក៏មានវត្តមាន កញ្ញា ញ្ញាត សុភា Miss International ដែលតំណាងឲ្យកម្ពុជាយើង បានចូលរួមក្នុងការប្រកួតកម្មវិធីនេះ ជាមួយបវរកញ្ញា ជាច្រើនរូបទៀតផង។

ជាក់ស្ដែង មុននេះផេក Miss International Beauty Pageant ក៏បានបង្ហោះវីដេអូ ដែលកម្មវិធីធ្វើការ Live ផ្ទាល់ លើបណ្ដាញសង្គម ដែលបង្ហាញ ពីទិដ្ឋភាពក្នុងការប្រកួតសម្រាប់វគ្គផ្ដាច់ព្រ័ត្រ ។

ប៉ុន្តែអ្វីដែលគួរ ឲ្យសោកស្ដាយខ្លាំងបំផុតនោះ ចំពោះកញ្ញា ញ្ញាត សុភា Miss International Cambodia ក៏បានធ្លាក់ពីវគ្គជម្រុះ ចុងក្រោយ ក្នុងកម្មវិធីមួយនេះដែរ។

បើទោះជា មិនទទួលបានជោគជ័យក្ដី ក៏គ្រប់គ្នានៅតែជួយ ផ្តល់ការលើកទឹកចិត្តចំពោះ ញ្ញាត សុភា Miss International Cambodia ២០១៧ ព្រោះនាងពិតជាបានខិតខំ បញ្ចេញអស់ពីសមត្ថភាពក្នុងការប្រកួតនេះ ៕

ខាងក្រោមនេះជា ទិដ្ឋភាពនៃការប្រកួត Miss International ២០១៧ ដែលធ្វើឡើងនៅប្រទេសជប៉ុន៖ 

កញ្ញា ញ្ញាត សុភា Miss International Cambodia
កញ្ញា ញ្ញាត សុភា Miss International Cambodia
កញ្ញា ញ្ញាត សុភា Miss International Cambodia
កញ្ញា ញ្ញាត សុភា Miss International Cambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]