(ភ្នំពេញ)៖ មួយរយៈពេលចុងក្រោយ នៃការផ្ទុះនូវរឿងអាស្រូវ ដ៏រសើបជុំវិញករណី មានផលិតករភាពយន្តមួយចំនួន បានកេញចំណេញលើកំលាំងពលកម្ម (កម្រៃថ្លៃថត) របស់តួសម្តែងភាពយន្តខ្មែរនោះ តារាសម្ដែងសំដីចាក់ទឹកមិនលិច លោក ចន អេឡិច ហ្សរ៉ា ដែលជាសិល្បករមួយរូបផងនោះ បានចេញមុខ ដាស់តឿន ដល់ផលិតករគ្រប់រូប ដែលជំពាក់លុយសិល្បករ-សិល្បការិនី មិនព្រមសង មេត្តាគិតគូរដល់តួ ដែលបានសម្ដែងរឿងឲ្យខ្លួន។

តារាសម្ដែង លោក ចន អេឡិច ហ្សូរ៉ា បានលើកឡើងថា «អស់ឱ ផលិតករដែលមានផ្ទះស្កឹមស្កៃ មហាមានអើយ! បើមានហើយ សូមគិតអ្នកដែលថតឲ្យខ្លួនផង, គ្នាខំថតឲ្យអ្នកទាំងយប់ ទាំងថ្ងៃ ម្តេចមិនគិតគូរឲ្យគ្នាផង! ថតចប់តាំងពីជាងកន្លះឆ្នាំមុនហើយ នៅតែមិនបើកលុយឲ្យគ្នាទៀត, តែបើតាមសារព័ត៌មាននោះវិញ និយាយពីថា ហ៊ឺហា កប់តែម្តង»។

តារាសម្ដែង លោក ចន អេឡិចហ្សូរ៉ា បានសង្កត់យ៉ាងធ្ងន់ទៅលើផលិតករមិនស្គាល់មុខរូបនោះថា «មិនមែនកើតលើខ្លួនខ្ញុំមែន តែពិតជាអាណិតតួយើងណាស់, oh មួយទៀតសូមផ្តាំទៅផងថា កម្មពារ ពិតជាមានមែនណា កុំព្រោះតែលុយ ហើយស៊ីកំលាំងញើសឈាម អ្នកដទៃទាំងដូច្នេះ កម្មពារ ពិតជាមានមែនណា កុំព្រោះតែលុយហើយ ស៊ីកំលាំងញើសឈាមអ្នកដទៃ»។

ការចេញមុខដាស់តឿនរបស់លោក ចន អេឡិច ហ្សូរ៉ា ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីគេដឹងថា ថ្មីៗនេះ ផលិតករមួយចំនួន ក្នុងវិស័យខ្សែភាពយន្តខ្មែរ មានបញ្ហាពាក់ព័ន្ធនឹងរឿងរ៉ាវ ផលិតករមិនព្រងសងលុយ ថ្លៃថតរបស់តារាសម្ដែងជាច្រើន។ ជាក់ស្ដែង កាលពី ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៧ កន្លងទៅ ក៏មានដំណឹងថាតារាសម្តែងស្រីក្នុងរឿង «ម្ជុលបាតសមុទ្រ» គឺកញ្ញា ណាំហ្វា ក៏បានចេញមុខ ព្រមានដល់ផលិតករម្នាក់ ដែលនៅជំពាក់លុយថ្លៃថតរបស់នាង ចំនួន៤០០ដុល្លារ មិនព្រមសងផងដែរ។ ប៉ុន្តែពេលចេញសារព្រមានរួច ផលិតករនោះ បានហៅនាងទៅចរចាស្ងាត់ៗ ដើម្បីកុំឲ្យដឹងកាន់តែខ្ចរខ្ចាយ ពោលគឺព្រមសងតាមដំណាក់កាលៗ៕

ចន អេឡិច ហ្សូរ៉ា
ចន អេឡិច ហ្សូរ៉ា
ណាំហ្វា
សាររបស់ ចន អេឡិច ហ្សូរ៉ា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចន អេឡិចហ្សូរ៉ា