បរទេស៖ ទឹកអប់ត្រូវបានគេចាត់ទុកថាជាគ្រឿងប្រើប្រាស់សម្រាប់លម្អរូបរាងកាយ ព្រោះដោយសារវាមានក្លិនដ៏ក្រអូបគួរឲ្យទាក់ទាញ។ គ្រប់ប្រភេទនៃទឹកអប់គឺសុទ្ធតែមានក្លិនខុសៗគ្នា ទឹកអប់ខ្លះមានក្លិនក្រអូបឆួល រីឯទឹកអប់ខ្លះទៀតក្រអូបបែបស្រទន់។

ចំណែកឯគុណភាពរបស់វាវិញក៏ខុសគ្នាដែរ ទឹកអប់ខ្លះក្រអូបតែមួយភ្លែតហើយក៏ឈប់មានក្លិនទៅ រីឯទឹកអប់ខ្លះទៀតវាមានក្លិនក្រអូបឈ្ងុយ ហើយមានក្លិនជាប់បានយូរទៀត ព្រោះតែទឹកអប់ប្រភេទនេះត្រូវបានផ្សំឡើងពីសារធាតុដែលកម្រ។ ដោយសារក្លិនក្រអូប និងក្លិនជាប់បានយូរនេះហើយ ទើបធ្វើឲ្យទឹកអប់ប្រភេទនេះមានតម្លៃថ្លៃដែលខ្លះមានតម្លៃរហូតដល់រាប់ម៉ឺនដុល្លារឯណោះ។

យោងទៅតាមប្រភព Financesonline បានបង្ហាញទិន្នន័យឲ្យយើងបានដឹងថា បច្ចុប្បន្ននេះ មានទឹកអប់ ៧ប្រភេទដែលមានតម្លៃថ្លៃជាងគេនៅលើពិភពលោក ដែលតម្លៃរបស់វារហូតដល់រាប់ម៉ឺនដុល្លារឯណោះ។ ដើម្បីឲ្យអស់លោកអ្នកបានជ្រាបកាន់តែច្បាស់ តោះតាមដានទាំងអស់គ្នា៖

១. ម៉ាក Clive Christian’s Imperial Majesty មានតម្លៃ ២១៥ ០០០ ដុល្លារ

ចំនុចពិសេសដែលធ្វើឲ្យទឹកអប់មួយដបនេះមានតម្លៃថ្លៃកប់ពពកបែបនេះគឺ វាត្រូវបានផលិតឡើងដោយប្រើប្រាស់ ប្រេងកូលាប បើម Orris ផ្កាម្លិះ និងដើមយីហ៊ុបអូស្ត្រាលី។ ម្យ៉ាងវិញទៀត នៅត្រង់កនៃដបទឹកអប់នេះគឺត្រូវបានស្រោបដោយមាសចំនួន ១៨ការ៉ាត់ អមជាមួយនឹងពេជ្រទំហំ៥ការ៉ាត់ទៀតផង។ ដូច្នេះ ប្រសិនបើអ្នកប្រើប្រាស់វាអស់ អ្នកអាចយកដបវាទៅលក់បាន។

រូបរាងនៃទឹកអប់

២. ម៉ាក Baccarat’s Les Larmes Sacrees de Thebes មានតម្លៃ ១៧ ០០០ ដុល្លារ

ទឹកអប់មួយដបនេះមានការផ្សំឡើងពីរុក្ខជាតិដ៏កម្រជាច្រើនមុខលាយបញ្ចូលគ្នា ដូចជា ផ្កាម្លេះ ខ្លឹមចន្ទន៍ក្រស្នា ផ្លែក្រវាញនៅប្រទេសឥណ្ឌា និងមានរុក្ខជាតិក្រអូបជាច្រើនមុខទៀត។

រូបរាងនៃទឹកអប់

៣. ម៉ាក Clive Christian’s No.1 មានតម្លៃ ២,១៥០ ដុល្លារ

ទឹកអប់មួយដបនេះគឺត្រូវបានបង្កើតឡើងដោយមានការលាយបញ្ចូលគ្នារវាងរុក្ខជាតិក្រអូបជាច្រើនមុខដូចជា ផ្លែចន្ទ ផ្កាម្លេះ ផ្កាកូលាប ចន្ទន៍ក្រស្នា ផ្កាវ៉ាន់នីឡា និងដើម Vetiver ជាដើម។ 

រូបរាងនៃទឹកអប់

៤. ម៉ាក Caron’s Poivre មានតម្លៃ ២ ០០០ ដុល្លារ

ទឹកអប់មួយដបនេះត្រូវបានផ្សំឡើងពី ការលាយបញ្ចូលគ្នានូវប្រភេទផ្កាជាច្រើនមុខ និងរុក្ខជាតិជាច្រើនទៀត ដើម្បីឲ្យវាមានក្លិនក្រអូបឈ្ងុយ។

រូបរាងនៃទឹកអប់

៥. ម៉ាក Hermes’ 24 Faubourg Extrait មានតម្លៃ ១ ៥០០ ដុល្លារ

ទឹកអប់មួយដបនេះត្រូវបានផ្សំឡើងពី ការលាយបញ្ចូលគ្នានូវប្រភេទផ្កាដូចជា ផ្កាវ៉ាន់នីឡា ផ្កាម្លិះ  ផ្កាអាយរីស សមាសធាតុ Ambergris និងស្លឹកក្រូចពោធិ៍សាត់។

រូបរាងនៃទឹកអប់

៦. ម៉ាក Chanel’s No 5 Parfum Grand Extrait មានតម្លៃ ៤,២០០ ដុល្លារ

ទឹកអប់មួយដបនេះត្រូវបានផ្សំឡើងពី ការលាយបញ្ចូលគ្នានូវប្រភេទផ្កាដូចជា ផ្កាម្លិះនៅតាមវាលស្មៅ ផ្កាកូលាប de Mai និងមានផ្កា Ylang-Ylang ផងដែរ។

រូបរាងនៃទឹកអប់

៧. ម៉ាក Jean Patou’s Joy Baccarat Pure Limited មានតម្លៃ ១ ៨០០ ដុល្លារ

ទឹកអប់មួយដបនេះផ្សំឡើងដោយការប្រើប្រាស់ផ្កាចំនួន ១០ ៦០០ ប្រភេទលាយបញ្ចូលគ្នា ដោយផ្កាទាំងនោះរួមមាន ផ្កា Ylang-Ylang ផ្កា Tuberose ផ្កាកូលាបប៊ុលការី ផ្កាម្លិះ និងប្រភេទផ្កាជាច្រើនផ្សេងទៀត៕

រូបរាងនៃទឹកអប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]