បើទោះបីជាស្លាកសញ្ញាដែលមានបិតនៅលើបន្លែ ផ្លែឈើហាក់ដូចជាមិនមានអត្ថន័យ ឬមិនមានការយកចិត្តទុកដាក់ពីមនុស្សភាគច្រើន ប៉ុន្តែវាជាបញ្ហាមួយដែលអ្នកត្រូវគិត ពីព្រោះស្លាកទាំងនោះវាមានលក្ខណៈពិសេសជាងស្លាកតម្លៃទៅទៀត។

ជាការពិតណាស់តាមរយៈការអានកូដ (ស្លាក) អាចឲ្យអ្នកកំណត់បានថាបន្លែផ្លែឈើនោះត្រូវបានគេកែច្នៃហ្សែននៃការដាំដុះ​កែឆ្នៃ, ការដាំដុះសរីរាង្គ ឬការដាំដុះដោយប្រើជីគីមី ជាដើម។ ដូចនេះទាំងនេះគឺជាកត្តាចម្បងដែលអ្នកត្រូវដឹង និងអ្វីដែលស្លាកនៅលើផ្លែឈើនោះចង់បង្ហាញអត្ថន័យ។ 

១.ស្លាកដែលមានចំនួនបួនលេខ ហើយចាប់ផ្តើមដោយលេខ៣ ឬលេខ៤៖មានន័យថាមានការបាញ់ថ្នាំសម្លាប់សត្វល្អិត

ស្លាកដែលបិតនៅលើបន្លែផ្លែឈើដែលមានចំនួនបួនលេខ និងចាប់ផ្តើមដោយលេខ៣ ឬលេខ៤ គឺបង្ហាញថាផលិតផលនោះត្រូវបានដាំដុះនៅរោងចក្រកសិដ្ឋាន ហើយប្រហែលជាត្រូវបានគេប្រើជីគីមី ដែលមិនមែនធម្មជាតិទៀតផង។ ដូច្នេះមានន័យថាផលិតផលនេះត្រូវបានគេបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ ហើយអ្នកត្រូវលាងទឹកសម្អាតឲ្យបានល្អ មុនពេលយកទៅទទួលទាន ឬធ្វើអាហារ។ 

រូបភាពតំណាងនៃផ្លែចេកដែលមានកូដបួនលេខ និងចាប់ផ្តើមដោយលេខ៣ឬលេខ៤

២.ផលិតផលដែលមានចំនួនប្រាំលេខ និងចាប់ផ្តើមដោយលេខ៩៖ ជាផលិតផលសរីរាង្គ(Organic) មានន័យថាផលិតផលដែលប្រើប្រាស់ការដាំដុះដោយសរីរាង្គគឺការដាំដុះដោយមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត (synthetic fertilizers) ឬសារធាតុគីមីកែច្នៃហ្សែន (genetically modified) ផ្សេងៗទៀតទេ។ ឧទាហរណ៍ក្នុងរូបភាព ចេកដែលមានស្លាក ៩ វាមិនផ្តល់ផលប៉ះពាល់ដល់សុខភាពនោះទេ (៩៤០១១) គឺជាចេកដែលដាំដុះដោយសរីរាង្គ។ ដូច្នេះអ្នកអាចទទួលទានផ្លែឈើប្រភេទសរីរាង្គនេះបានដោយមិនភ័យខ្លាចបញ្ហាសុខភាព។

រូបភាពតំណាងផ្លែចេកសរីរាង្គដែលមានកូដ៩៤០១១ និងមិនប៉ះពាល់ដល់សុខភាព

៣.ស្លាកដែលមានចំនួនប្រាំលេខ និងចាប់ផ្តើមដោយលេខ៨៖ មានន័យថាការប្រើប្រាស់ហ្សែននៅក្នុងបន្លែផ្លែឈើ (genetically modified fruit or vegetable) ដើម្បីឲ្យវាមានភាពធន់ទៅនឹងអាកាសធាតុ ឬជំងឺ និងធន់ជាមួយពពួកសត្វល្អិតចង្រៃផ្សេងៗ ហើយវាក៏ផ្តល់ផលប៉ះពាល់ដល់សុខភាពទៀតផង។  ឧទាហរណ៍ក្នុងរូបភាព ផ្លែចេកដែលមានស្លាក ៨៤០១១ វាបញ្ជាក់ថាជាប្រភេទផ្លែឈើដែលកែច្នៃដោយហ្សែន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]