ភ្នំពេញ)៖ តារាសម្ដែងស្រីមុខស្រដៀងកូនកាត់ចិន កញ្ញា អ៊ុន អាលីហ្សា ទោះបីជាខ្លួនមានការងារមមាញឹក ខាងសិល្បៈយ៉ាងណាក៏ដោយ ប៉ុន្ដែនាងនៅតែចង់បានការងារ ជាមន្រ្តីរាជការមួយបន្ថែមទៀត។ នេះពិតជាប្លែកបន្ដិចហើយ ព្រោះមិនសូវមាននារីណា មានចំណង់ចំណូលចិត្តធ្វើជាសមត្ថកិច្ចប៉ូលិសនោះទេ ខណៈ អាលីហ្សា ដែលខ្លួនជាអ្នកសិល្បៈផងនោះ គឺមានបំណងចង់ធ្វើប៉ូលិស តាំងពីតូចមកម៉្លេះ រហូតមកដល់ពេលនេះ បំណងរបស់នាងបានសម្រេចហើយ ដោយនាងបានពុះពារការ លំបាកជាច្រើន ទំរាំប្រឡងជាប់បានចូលរៀន ជំនាញខាងនគរបាល។

ជាក់ស្ដែង តារាស្រីរាងស្រឡូន ស្រមុះស្រួចដូចសារិកា កញ្ញា អ៊ុន អាលីហ្សា បានថ្លែងប្រាប់គេហទំព័រ Khmertalking ឲ្យដឹងថា «ចាសបង! មួយរយៈមុនខ្ញុំបានការរវល់បន្ដិច ដោយសារតែជាប់រៀន គឺខ្ញុំរៀនខាងវិស័យនគរបាល ហើយមូលហេតុដែលខ្ញុំរៀនវិស័យនេះ គឺ ទី១ ខ្ញុំស្រឡាញ់ផ្នែកនគរបាលនេះ អ្វីដែលសំខាន់ក្នុងនាមយើង ជាកូនខ្មែរមួយរូប យើងអាចធ្វើអ្វីជួយសង្គមបាន យើងធ្វើដើម្បីប្រទេសជាតិ របស់យើង»។

កញ្ញា អាលីហ្សា បានបន្តថា «មុនដំបូង ខ្ញុំគិតថាទៅមិនរួចដែរ ដោយសារតែយើងត្រូវធ្វើការប្រឡងផង គឺប្រឡងដូចថ្នាក់ទី១២អ៊ីចឹង ពេលយើងប្រឡងមួយតង់ហើយ យើងចូលរៀនផ្នែកនគរបាល ចប់គ្រប់មុខទាំងអស់ បន្ទាប់មកយើងត្រូវប្រឡងមួយវគ្គទៀត ដើម្បីយកសញ្ញាប័ត្រផ្នែកនគរបាល បើនិយាយជារួមទៅ គឺលំបាកតែម្ដង មិនមែនគ្រាន់តែប្រឡងជាប់ មួយមុខនោះទេ»។

ទោះបីពេលនេះ អាលីហ្សា បានក្របខណ្ឌការងារល្អក្នុងជួររាជការក៏ដោយ ប៉ុន្ដែអាជីពជាអ្នកសិល្បៈវិញ គឺនាងមិនបោះបង់នោះទេ ព្រោះក៏ជាការងារមួយដែលជាស្រឡាញ់ដែរ។ អ្វីដែលពិសេសនោះ គឺនៅតែមានផលិតករត្រូវការនាង ហើយនាងទទួលបានរឿងជាច្រើន សម្រាប់សម្ដែងផងដែរ៕

អ៊ុន អាលីហ្សា
អ៊ុន អាលីហ្សា
អ៊ុន អាលីហ្សា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន អាលីហ្សា